បង្ក្រាបបទល្មើស គ្រឿងញៀន ចាប់ជនសង្ស័យ ២នាក់ នៅស្រុកក្រូចឆ្មារ

ត្បូងឃ្មុំ៖ កម្លាំងនគរបាលជំនាញ គ្រឿញៀនស្រុកក្រូចឆ្មារ កាលពីវេលាម៉ោង ៤និង៣០នាទី រសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ បានបង្ក្រាបបទល្មើស គ្រឿងញៀនមួយករណី នៅចំណុចភូមិទី៤ ឃុំព្រែកអាជី ស្រុក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ធ្វើការឃាត់ខ្លួនបុរស ២នាក់ ពាក់ព័ន្ធករណីនេះ។

តាមនគរបាលស្រុកក្រូចឆ្មារ បានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនបានមានឈ្មោះ ទី.១ឈ្មោះ អាង អើត ភេទប្រុស អាយុ២៧ឆ្នាំ, ទី២.ឈ្មោះ អាង ស្រូ ភេទប្រុស អាយុ២៦ឆ្នាំ អ្នកទាំងពីររស់នៅក្នុងភូមិកើតហេតុ។ ជាមួយនឹងការចុះបង្ក្រាបនោះ សមត្ថកិច្ច បានដកហូតវត្ថុតាងមួយចំនួន រួមមាន សម្ភារៈសេពគ្រឿងញៀន។

សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាង សំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្ត ទៅតាមនិតិវិធី។

បង្ក្រាបបទល្មើស គ្រឿងញៀន ចាប់ជនសង្ស័យ ២នាក់ នៅស្រុកក្រូចឆ្មារ

បង្ក្រាបបទល្មើស គ្រឿងញៀន ចាប់ជនសង្ស័យ ២នាក់ នៅស្រុកក្រូចឆ្មារ