ចោរប្លន់​ប្រដាប់អាវុធ ចូល​ប្លន់​យក​គ្រឿងអលង្ការ​នៅ​ស្រុក​ប​វេ​ល​

បាត់ដំបង​៖ ចោរប្លន់​ប្រដាប់អាវុធ​កាំភ្លើង អាកា​ ១ ​ដើម និង​អាវុធខ្លី​ ២​ ដើម ចំនួន​ ៣​ នាក់ នៅ​ពាក់កណ្តាល​អា​ធ្រា​ត្រ ចូល​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ បាន​ចូលទៅ​ភ្ជង់ និង​ ចាប់ចង​ម្ចាស់ផ្ទះ ស្ថិតនៅ​ស្រុក​ប​វេ​ល រួចហើយ​រើកកាយ យក​គ្រឿងអលង្ការ និង ​លុយកាក់​ជាច្រើន មុន​ពួកវា​រត់គេចខ្លួន​អស់​ ។​ ភ្នាក់ងារ Fresh News បាន​រាយ​ការ​ណ៌​ថា ជនប្រដាប់អាវុធ​ទាំងនេះ​បាន ធ្វើ​សកម្មភាព​ឡើង​តាម​ជណ្តើរ​របង ក្រោយ​ផ្ទះ​រួច​ចូល មក​គាស់​បង្អួច​ចូល ខណៈ​ជនរងគ្រោះ ជា​ប្រពន្ធ​បើកទ្វារ​កណ្តាល​ចេញ​ ។​

ចោរប្លន់​ប្រដាប់អាវុធ ចូល​ប្លន់​យក​គ្រឿងអលង្ការ​នៅ​ស្រុក​ប​វេ​ល​

​ស្រាប់តែ​ក្រុមចោរ​ទាំងនោះ បាន​ភ្ជង់​ និង ​កាំភ្លើង​អាកា​ដើរចូល​ក្នុងផ្ទះ ទៅ​ដាស់​ប្តី​កំពុង​ស​ម្រា​ន​លង់លក់ ហើយក៏​ពួកវា បាន​វាយ ​និង ​ដែក​ស្បែង​បណ្តាល​ឲ្យ​សន្លប់​រួច ចងដៃ​ព័ទ្ធ​ទៅក្រោយ និង ​ចងជើង​ថែមទៀត​ ។​ ​ដោយ​ប្រពន្ធ​ភ័យ​ពេក​ក៏បាន​បោះ​កូនសោ ឲ្យ​ទៅ​ក្រុមចោរ​ចាក់​យកលុយ និង ​គ្រឿង​អ​ល​ង្ក​ការ អស់​មួយចំនួនធំ ​។​ បច្ចុប្បន្ន​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង ​ខេត្តបាត់ដំបង បាន​ប្រើ​កម្លាំង​សរុប​តាម​ចាប់​ជនល្មើស គ្រប់​គោលដៅ​នានា ទូទាំង​ខេត្ត​ ៕ (ប្រភព TV5)

ចោរប្លន់​ប្រដាប់អាវុធ ចូល​ប្លន់​យក​គ្រឿងអលង្ការ​នៅ​ស្រុក​ប​វេ​ល​

ចោរប្លន់​ប្រដាប់អាវុធ ចូល​ប្លន់​យក​គ្រឿងអលង្ការ​នៅ​ស្រុក​ប​វេ​ល​