ទៀត​ហើយ! Suarez ជាប់​ចោទ​គំរាម​ និង​ជេរ​​កីឡាករ Espanyol ពេល​ប្រកួត​យប់​មិញ

ទៀត​ហើយ! Suarez ជាប់​ចោទ​គំរាម​ និង​ជេរ​​កីឡាករ Espanyol ពេល​ប្រកួត​យប់​មិញ

នៅ​ក្នុង​របាយការណ៍​ផ្លូវ​ការ​របស់​អាជ្ញាកណ្ដាល ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​អ៊ុយរុយហ្គាយ Luis Suarez ត្រូវ​បាន​ចោទ​ថា​បាន​បង្ក​ជម្លោះ​ក្រោយ​ការ​ប្រកួត​ដែល​បណ្ដាល​ឲ្យ​ទាំង​ក្រុម​សន្តិសុខ និង​គ្រូ​បង្វឹក​សង​ខាង​ចូល​មក​សម្របសម្រួល ក្នុង​ការ​ប្រកួត Copa del Rey រវាង​ក្រុម​ម្ចាស់​ផ្ទះ Barcelona និង​ភ្ញៀវ Espanyol កាល​ពី​យប់​មិញ ដែល Barcelona លត់ Espanyol ដល់​ទៅ ៤ ទល់ ១ ឯណោះ។

 

ទៀត​ហើយ! Suarez ជាប់​ចោទ​គំរាម​ និង​ជេរ​​កីឡាករ Espanyol ពេល​ប្រកួត​យប់​មិញ

 

ខ្សែ​ប្រយុទ្ធ​ឡើង​ជើង​របស់​ក្រុម​អ្នក​មាន​បុណ្យ​រូប​នេះ អាច​នឹង​ជាប់​ពិន័យ បន្ទាប់​ពី​ជាប់​ចោទ​គំរាម​កំហែង​ដល់​កីឡាករ Espanyol។

 

តង់​ទី​១ ក្រុម​ទាំង​ពីរ​ចាប់​ផ្ដើម​មាន​កម្ដៅ​ឡើង​ខ្លាំង ខណៈ​ដែល​ខ្សែ​បម្រើ Arda Turan បាន​លើក​ជើង​បើក​បាត​ខ្ពស់​វិះ​នឹង​ប៉ះ​អ្នក​ចាំ​ទី Pau Lopez របស់ Espanyol ដែល​ព្យាយាម​សង្គ្រោះ​បាល់។ តង់​ទី​១ កម្ដៅ​កើន​ឡើង​លើស​១០០​សង្សា​សេ ខណៈ​ដែល​កីឡាករ​ក្រុម​ភ្ញៀវ​ទទួល​កាត​ក្រហម​ពីរ​នាក់ ហើយ​Paul ប៉ះ​ទង្គិច​ពាក្យ​សម្ដី​ជាមួយ Surez និង​ធ្វើ​ពើ​ដើរ​ជាន់​ជើង​ Messi។

 

ទៀត​ហើយ! Suarez ជាប់​ចោទ​គំរាម​ និង​ជេរ​​កីឡាករ Espanyol ពេល​ប្រកួត​យប់​មិញ

 

ទៀត​ហើយ! Suarez ជាប់​ចោទ​គំរាម​ និង​ជេរ​​កីឡាករ Espanyol ពេល​ប្រកួត​យប់​មិញ

 

ទៀត​ហើយ! Suarez ជាប់​ចោទ​គំរាម​ និង​ជេរ​​កីឡាករ Espanyol ពេល​ប្រកួត​យប់​មិញ

 

របាយការណ៍​អាជ្ញាកណ្ដាល​បាន​ចោទ​ថា Suarez បាន​បង្ក​ជម្លោះ​រវាង​កីឡាករ​ក្រុម​ទាំង​ពីរ​នៅ​ក្នុង​ច្រក​ផ្លូវ​ដើរ​ចូល​ទៅ​ក្នុង​វិញ​បន្ទាប់​ពី​ការ​ប្រកួត​ចប់។

 

«នៅ​ក្នុង​ច្រក​ផ្លូវ​ដើរ​ចូល កីឡាករ​លេខ​៩​របស់ Barca គឺ Suarez បាន​រង់ចាំ និង​ស្រែក​ជា​ច្រើន​ដង​ដាក់​កីឡាករ Espanyol ដែល​កំពុង​ដើរ​ឡើង​ជណ្ដើរ។ គាត់ [Suarez] និយាយ​ថា ‘យើង​រង់ចាំ​ពួក​ឯង មក​នេះ​មក៍! ពួក​ឯង​ធំ​តែ​មាឌ​ចង្អៀត​តែ​មុង’ »។ នេះ​យោង​តាម​របាយការណ៍។

 

ទង្វើ​នេះ​បង្ក​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កីឡាករ​ក្លិប​ទាំង​ពីរ ហើយ​សន្តិសុខ​ និង​គ្រូ​បង្វឹក​ត្រូវ​ចូល​ឃាត់។

 

អាជ្ញា​កណ្ដាល​លើ​ទី​លាន Juan Martines Munuera ក៏​បាន​អះអាង​នៅ​ក្នុង​របាយការណ៍​របស់​លោក​ដែ​ថា Diop (កីឡាករ​ Espanyol) បាន​កាត​ក្រហម​ដោយ​សារ​ជេរ​ម៉ែ​ដាក់​គូ​ប្រកួត​ថា “I shit on your whore mother”៕

 

ដោយ៖ សុផាត
ប្រភព៖ Goal