ភ្នំពេញ​ក្រោន ​កំពុង​ស្វែង​រក​កីឡាករ​ល្អ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក ត្រៀម​រដូវ​កាល​ថ្មី

ភ្នំពេញ​ក្រោន ​កំពុង​ស្វែង​រក​កីឡាករ​ល្អ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក ត្រៀម​រដូវ​កាល​ថ្មី

ក្លិប​ភ្នំពេញ​ក្រោន ​ដែល​កំពុង​មាន​បញ្ហា​កង្វះ​កីឡាករ ​កំពុង​តែ​ស្វែង​រក​កីឡាករ​ល្អ មាន​បទ​ពិសោធន៍​ច្រើន​នៅ​ក្រៅ​ស្រុក ​ក៏​ដូច​ជា​ក្នុង​ស្រុក​ខ្លះ​ដើម្បី​រៀប​ចំ​ខ្លួន ការពារ​តំណែង​ជើង​ឯក​លីគ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី ដែល​ចាប់​ផ្ដើម​នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ។

 

ភ្នំពេញ​ក្រោន ​កំពុង​ស្វែង​រក​កីឡាករ​ល្អ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក ត្រៀម​រដូវ​កាល​ថ្មី

 

លោក Andy Brouwer ​មន្ត្រី​ព័ត៌មាន​របស់​ក្លិប​ភ្នំពេញ​ក្រោន ​បាន​ឱ្យ​ដឹង​ថា​បច្ចុប្បន្ន​ក្រុម​របស់​លោក​កំពុង​តែ​ដុត​ដៃ​ដុត​ជើង ព្យាយាម​ហ្វឹកហាត់​ដើម្បី​ស្វែងរក​ចំណុច​ខ្សោយ​របស់​ក្រុម​ទាំង​មូល យក​មក​កែ​លម្អ​សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី។ ទន្ទឹម​នឹង​នេះ​ដែរ ក្រោន ក៏​កំពុង​សម្លឹង​មើល​កីឡាករ​នៅ​ក្រៅ​ស្រុក​មួយ​ចំនួន និង​ក្នុង​ស្រុក​ខ្លះ​ដើម្បី​បំពេញ​ចន្លោះ​ប្រហោង​របស់​ទម្រង់​លេង​ក្រុម​ទាំង​មូល បើ​ទោះ​បី​បច្ចុប្បន្ន​នេះ​អវត្តមាន​គ្រូ​បង្វឹក Sam Schweingruber ​ក៏​ដោយ។

 

ដូច​គ្នា​នេះ​ដែរ លោក លី ហៀង ​​អគ្គលេខាធិការ​ក្លិប​ភ្នំពេញ​ក្រោន ​បាន​និយាយ​ដែរ​ថា​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​មិន​ថា​ក្លិប​ណា​នោះ​ទេ ត្រូវតែ​ស្វែង​រក​កីឡាករ​ថ្មី​មក​ពង្រឹង​ក្រុម។ ដោយ​ក្លឹប​នីមួយ​ៗ សុទ្ធ​តែ​មាន​កញ្ចប់​ថវិកា​របស់​គេ ដែល​ត្រូវ​ចំណាយ​ទៅ​លើ​ការ​ទិញ​ដូរ។ ខណៈ​ដែល​បច្ចុប្បន្ន ក្រោន​ក៏​កំពុង​នៅ​ចំណុច​នេះ​ដូច​គ្នា។

 

ក្រុម​ម្ចាស់​ជើង​ឯក​លីគ​កំពូល​កម្ពុជា៦​សម័យ ខាង​លើ​ខ្វះ​កីឡាករ​មាន​បទ​ពិសោធន៍​ច្រើន បន្ទាប់​ពី​មាន​ការ​ព្យួរ​កីឡាករ​មួយ​ចំនួន​ធំ ហើយ​បច្ចុប្បន្ន​នេះ​ក្លិប​បាន​កោះហៅ​យុវជន​មួយ​ចំនួន​មក​ហ្វឹកហាត់​ជាមួយ​ឈុត​ធំ​ផង​ដែរ៕

 

អត្ថបទ៖ មុន្នី រម្យ