ឈឹម តា​រាវ​ត្តី មាន​ផ្ទៃពោះក្រោយ​បាត់​មុខ​ពី​សិល្បៈ​

​​រយៈពេល​ជាច្រើន​ខែ​កន្លងមកនេះ គេ​មិនដែល​ឃើញ​សកម្មភាព​សិល្បៈ​ថ្មីៗ​របស់តារាសម្តែង ​និង ពិធី​ការិនី ឈឹម តា​រាវ​ត្តី ឡើយ ​។​ ប៉ុន្តែ​កាលពី​ថ្ងៃទី​ ៣១ ខែ ធ្នូ ឆ្នាំ ២០១៥​ កន្លងទៅនេះ គេ​បានឃើញ​ស្រី​ស្អាតរូបនេះមាន​វត្តមាន​ក្នុង​សម្លៀកបំពាក់​ជាអ្នកមាន​ផ្ទៃពោះ កំពុង​ដើរ​ទិញ​ម្ហូប​នៅ​ផ្សារ​ទំនប់​ ។ ​អ្នក​ដែល​បានឃើញ ឈឹម តា​រាវ​ត្តីបាន​លាន់មាត់​ថា អូ​ !​ គាត់​មាន​ផ្ទៃពោះ​ហើយ  អញ្ចឹង​បានជា​បាត់​មុខ​នាង​ពី​សិល្បៈ​…​។​

ឈឹម តា​រាវ​ត្តី មាន​ផ្ទៃពោះក្រោយ​បាត់​មុខ​ពី​សិល្បៈ​

​​ស្ថិត​ក្នុង​សម្លៀកបំពាក់​អាវ​ផ្កា​ និង ​ខោ​ពណ៌​ទឹកដោះគោ​ជា​របៀប​អ្នកមាន​ផ្ទៃពោះ ឈឹម តា​រាវ​ត្តី មិនបាន​តុបតែង​មុខមាត់​នោះទេ ប៉ុន្តែ​គេ​អាច​មើល​ស្គាល់​ថា នាង​ជា​តារាសម្តែង​ម្នាក់ ។ បើតាម​ទំហំ​ផ្ទៃពោះ​គេ​សំគាល់​ឃើញថា ឈឹម តា​រាវ​ត្តី មាន​ផ្ទៃ ពោះប្រមាណ​ជា​៦​ខែ​ហើយ​ ។ ​មានការ​ខ្សឹបខ្សៀវ​ពី​សំណាក់​អ្នកដែល​បានឃើញតារា​សម្តែង​ម្នាក់​នោះ ដោយ​ម្នាក់ៗ​និយាយថាស្ងាត់ៗ ឈឹម តា​រាវ​ត្តី មានផ្ទៃពោះ​បាត់ តើ​គាត់​រៀបការ​តាំងពី​ពេលណា​ ?​ ស្វាមី​គាត់​ជា​អ្នក​ក្នុងប្រទេស ​ឬ ​ក្រៅ​ប្រទេស ​? ​ទាក់ទង​ជាមួយ​រឿងនេះ​ស្រី្ត​ម្នាក់​ដែល​អះអាងថាជា​ប្អូនស្រី​របស់ ឈឹម តា​រាវ​ត្តីបាន​ប្រាប់ថា នាង​អត់ ហ៊ាន​និយាយ​នោះទេ ព្រោះ​ជា​រឿង​ឯកជន​របស់​បងស្រី ហើយ​ពេលនេះ​បងស្រី​របស់​នាង ឈឹម តា​រាវ​ត្តី ទៅ​ថៃ​មើល​ឪពុក​កំពុងមាន​ជម្ងឺ​ ។​

ឈឹម តា​រាវ​ត្តី មាន​ផ្ទៃពោះក្រោយ​បាត់​មុខ​ពី​សិល្បៈ​

​​ដោយសារ​រូប​សម្រស់​ស្រស់ស្អាត​បានធ្វើ​ឲ្យ ឈឹម តា​រាវ​ត្តី ក្លាយជា​អ្នកសិល្បៈដោយមិនដឹងខ្លួន​ថា រហូតមកដល់​បច្ចុប្បន្ន​នេះនាង​បាន​ចូលរួម​សម្តែង​រឿង​ជាច្រើន មាន​ទាំង​រឿង​ខ្នាត​ធំ រឿង​ភាគ ទូរទស្សន៍​និង​រឿង​អប់រំ ដូចជា​រឿង​«​ទាយាទ​អសិរ​ពិស​»«​ផ្កា​រីក​ពេញ​រដូវ​»«​ស្នេ​ហ៏​ក្លែង​កាយ​» «​សន្យា​ស្នេ​ហ៏​»​និង​រឿង​«​អស្ចារ្យ​ណាស់​  ប្តី​ខ្ញុំ​»​ដែលជា​រឿង​ភាគ​កំប្លែងនៅ​ស្ថានីយទូរទស្សន៍​បាយ័ន​ ។​

ឈឹម តា​រាវ​ត្តី មាន​ផ្ទៃពោះក្រោយ​បាត់​មុខ​ពី​សិល្បៈ​

​ក្នុងនោះ​អ្នក​សម្តែង​រូបនេះបាន​ប្រាប់ថា រឿង​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់ផ្តើម​ស្គាល់រូបនាង​ច្រើន​នោះ​គឺ​រឿង​ភាគ​ទូរទស្សន៍ MyTV រឿង​«​ស្នេ​ហ៏​ក្លែងក្លាយ​»​ដោយ​នាងដើរ​ជា​តួ​ម្តាយ​របស់​តួ​ស្រី​។​ក្រៅពី​សម្តែង​រឿង ឈឹម តា​រាវ​ត្តី ក៏បាន​លេចមុខ​នៅក្នុង ឈុត​ចម្រៀង​ខារ៉ាអូខេ​របស់ ផលិតកម្ម ហង្ស​មាស និង ​ស្ប៉ត​ពាណិជ្ជកម្ម​ជាច្រើន​ផងដែរ ​។ ​ឈឹម តា​រាវ​ត្តី ក៏​ធ្លាប់ជា​ពិធី​ការិនីនៅ​ស្ថានីយ៍ទូរទស្សន៍ ប៉ុ​ស្តិ​លេខ​​ ៩ ក្នុង​កម្មវិធី​«​ជើងឯក​លើ​ផ្ទៃ​សាគរ​»​ និង ​«​ជីវិត​ដួងតារា​»​ ៕​       ​ចេ​នី

ឈឹម តា​រាវ​ត្តី មាន​ផ្ទៃពោះក្រោយ​បាត់​មុខ​ពី​សិល្បៈ​