នគរបាល​ខេត្ត​ព្រះសីហនុ តាម​ចាប់ឃាតក​កាប់សម្លាប់​មួយ​គ្រួសារ បានហើយ​នៅ​ស្រុក​មុខកំពូល​

ព្រះសីហនុ: កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​តាម​ប្រមាញ់​និង​ចាប់ខ្លួន ឃាតក​ដែលកាប់សម្លាប់​មួយ​ពូជ​បណ្តាល​ឲ្យ​ស្លាប់​ស្ត្រី​ជា​ម្តាយ និង​កូនស្រី​អាយុ​១៣​ឆ្នាំ នៅតំបន់​ក្បាលឆាយ​នោះ បាន​ហើយ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែមករា​ឆ្នាំ​២០១៦​នៅ​ស្រុកមុខកំពូល ខេត្តកណ្ដាល​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថាករណី​ឃាត​កម្មនេះ ជា​រឿង​គំនុំ ហើយ​ជនសង្ស័យ​ធ្លាប់​ជាប់ពន្ធនាគារ និង​ធ្លាប់ប្រព្រឹត្ត​បទល្មើស​ជាច្រើន​ផងដែរ នាពេល​កន្លងទៅ​។​

​សូមបញ្ជាក់ថា ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​ថ្ងៃទី២៩ ខែធ្នូ ២០១៥ នេះ កើតឡើង​នៅ​ភូមិ​១ សង្កាត់​១ ខេត្ត​-​ក្រុង​​ព្រះសីហនុ ខណ​:​ប្តី និង​ជា​ឪពុក​ចេញទៅ​នេសាទ​បាត់​។​

​លោកស្នងការ​បានបញ្ជាក់​ថា ជនរងគ្រោះ​ទាំង​៧​នាក់ (​ប្រុស​២​ស្រី​៥) រួមមាន ទី​១​ជីដូនអាយុ​៦៥​ឆ្នាំ​មិន​ស្គាល់ឈ្មោះ របួស​ក្បាល​ធ្ងន់ ទី​២ ឈ្មោះ អ៊ុំ ផាន់​ណា ភេទ​ស្រីអាយុ​៣២​ឆ្នាំ​ស្លាប់ ទី​៣ ឈ្មោះ គង់ ផាន់​ណា​រី​ន​អាយុ​១៣​ឆ្នាំ​ភេទ​ស្រី​ស្លាប់ ទី​៤ឈ្មោះ គង់ ផាន់​ណា​រី ភេទ​ស្រី​អាយុ​១០​ឆ្នាំ របួស​ក្បាល​ធ្ងន់ ទី​៥ ឈ្មោះ គង់ ផាន់​ណាសុន ភេទ​ប្រុស​អាយុ​៥​ឆ្នាំ របួស​ក្បាល​ធ្ងន់​ទី​៦ ក្មេងប្រុស​មិន​ស្គាល់ឈ្មោះ អាយុ​៣ឆ្នាំ របួស​ក្បាល​ធ្ងន់ និង​ទី​៧ ក្មេងស្រី​មិន​ស្គាល់ឈ្មោះ អាយុ​១​ឆ្នាំ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ជា​ឃាតក ត្រូវបាន​កម្លាំង​ជំនាញ កំពុង​សាកសួរ និង​ចាត់ការ​តាមនីតិវិធី​៕​