អ្នក​វិទ្យាសាស្ត្រ៖ ៨០ឆ្នាំ​ទៀត​បន្ទុះ​ភ្នំភ្លើង​មហិមា​អាច​​បង្ក​មហន្តរាយ​លើ​ផែនដី ខ្លាំង​​ជាង​​​រញ្ជួយ​ដី​ទៀត

អ្នក​វិទ្យាសាស្ត្រ៖ ៨០ឆ្នាំ​ទៀត​បន្ទុះ​ភ្នំភ្លើង​មហិមា​អាច​​បង្ក​មហន្តរាយ​លើ​ផែនដី ខ្លាំង​​ជាង​​​រញ្ជួយ​ដី​ទៀត

ភ្នំភ្លើង​យក្ស (Super Volcanoes) មួយ​ចំនួន​នៅ​លើ​ផែនដី​អាច​នឹង​ផ្ទុះ​នៅ​រយៈ​ពេល ៨០ឆ្នាំ​ខាង​មុខ ដែល​អាច​បង្ក​គ្រោះ​មហន្តរាយ​​ខ្លាំងក្លា​ជាង​ដុំ​អាចម៍​ផ្កាយ​និង​រញ្ជួយ​ដី​ទៅ​ទៀត។

 

អ្នក​វិទ្យាសាស្ត្រ៖ ៨០ឆ្នាំ​ទៀត​បន្ទុះ​ភ្នំភ្លើង​មហិមា​អាច​​បង្ក​មហន្តរាយ​លើ​ផែនដី ខ្លាំង​​ជាង​​​រញ្ជួយ​ដី​ទៀត

 

បើ​តាម​ការ​សិក្សា​របស់​អ្នក​ជំនាញ​នៅ​ឯ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​របស់​​អ៊ឺរ៉ុប (ESF) បាន​ឱ្យ​ដឹង​ថា ភ្នំភ្លើង​៣ដែល​អ្នក​ស្រាវ​ជ្រាវ​ឃើញ​ថា​គ្រោះ​ថ្នាក់​ជាង​គេ​លើ​ផែនដី​ហើយ​អាច​នឹង​ផ្ទុះ​ឡើង​នៅ​រយៈ​ពេល ៨០ឆ្នាំ​ខាង​មុខ​មាន ភ្នំភ្លើង​នៅ​តំបន់​ឧទ្យាន​ជាតិ Yellowstone នៅ​អាមេរិក, Mount Vesuvius នៅ​អ៊ីតាលី និង​ភ្នំភ្លើង Popocatépetli នៅ​ប្រទេស​មិកស៊ិក។

 

​ជាក់​ស្តែង​ កាល​ពី​ខែមេសា​កន្លង​ទៅ ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​មក​ពី​សាកលវិទ្យាល័យ Utah បាន​រក​ឃើញ​ថា អណ្ដូង​ម៉ាក់ម៉ា (Magma Chamber) នៅ​ពី​ក្រោម​ភ្នំភ្លើង​យក្ស​នៅ​ឧទ្យាន Yellowstone ធំ​និង​ជ្រៅ​ជាង​អ្វី​ដែល​អ្នក​វិទ្យាសាស្ត្រ​គិត​ទៅ​ទៀត។

 

អ្នក​វិទ្យាសាស្ត្រ៖ ៨០ឆ្នាំ​ទៀត​បន្ទុះ​ភ្នំភ្លើង​មហិមា​អាច​​បង្ក​មហន្តរាយ​លើ​ផែនដី ខ្លាំង​​ជាង​​​រញ្ជួយ​ដី​ទៀត

 

អ្នក​វិទ្យាសាស្ត្រ​បារម្ភ​​​ថា ប្រសិន​បើ​ភ្នំភ្លើង​មួយ​ក្នុង​ចំណោម​ភ្នំភ្លើង​ខាង​លើ​ផ្ទុះ​ឡើង នោះ​វា​នឹង​បង្ក​ឱ្យ​មនុស្ស​រាប់​លាន​នាក់​ស្លាប់ ហើយ​បរិយាកាស​​លើ​ផែនដី​នឹង​ត្រូវ​បំពុល ដោយ​សារ​កម្ទេច​ផេះ​ដែល​ផ្ទុះ​ចេញ​ពី​ភ្នំភ្លើង និង​សារធាតុ​ពុល (Toxin) ដែល​នឹង​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ផ្សេងៗ​នឹក​ស្មាន​មិន​ដល់។

 

បើ​តាម​អ្នក​ជំនាញ​ស្រាវជ្រាវ​ខាង​លើ ថា​ភាគរយ​ដែល​ថា​ភ្នំ​ភ្លើង​មួយ​ក្នុង​ចំណោម​ភ្នំ​ភ្លើង​ខាង​ទាំង៣​ផ្ទុះ​ឡើង​នៅ​រយៈ​ពេល ៨០​ទៀត​នោះ គឺ​មាន​ប្រហែល​ពី ៥ទៅ ១០ភាគរយ។

 

យ៉ាងណា​មិញ អ្នក​ជំនាញ​ក៏​បាន​ដាស់តឿន​ដែល​ថា ​រដ្ឋាភិបាល​ទូទាំង​ពិភពលោក​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​និង​មាន​ការ​ត្រៀមខ្លួន​ទុក​ជាមុន ចំពោះ​ហេតុការណ៍​អាក្រក់​នេះ​នៅ​ពេល​ខាង​មុខ។ បើ​ទោះ​បី​ជា​ការ​ផ្ទុះ​ភ្នំភ្លើង​យក្ស​ កម្រ​នឹង​កើត​ឡើង​ក៏​ពិត​មែន​ តែ​ឥទ្ធិពល​របស់​វា​សាហាវ​ជាង​ការ​បំផ្លាញ​ដោយ​រញ្ជួយ​ដី​​រាប់​សិប​ដង៕

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ mirror