បុរស​ម្នាក់​ជិត​ដល់​ថ្ងៃ​ចូល​រោងការ ត្រូវ​ខ្សែភ្លើង​ឆក់​​ស្លាប់​ ចោល​គូ​ដណ្តឹង ​

ខេត្តស្វាយរៀង ​៖ ​បុគ្គលិក​អគ្គិស​នី​កម្ពុជា​ សាខា​ខេត្តស្វាយរៀង​ម្នាក់​​ ត្រូវ​ខ្សែភ្លើង​ ឆក់​​ស្លាប់​យ៉ាង​អាណោ​ច​អា​ធ័ម ​ខណៈ​កំពុង​ឡើង​ត​ប្រ​ព័​ន្ធ​អគ្គិស​នី ​នៅ​លើ​បង្គោល​ភ្លើង ​​​កាលពី​វេលា​ ម៉ោង​៤​​រសៀល​ថ្ងៃ​ទី​៦ ​មក​រា ​២០១៦​ នៅ​ខាង​មុខ​វិទ្យា​ល័​យ​ស្វាយ​ជ្រំ​ ស្ថិត​នៅ​ភូមិ​តា​ប៉ ​ឃុំ​តា​សួ​ស ​ស្រុក​ស្វាយ​ជ្រំ​ ​។

​​មន្ត្រី​នគ​របាល ​ស្រុក​ស្វាយ​ជ្រំ​បាន​ឲ្យ​ដឹង​ថា ​បុរស​​រង​គ្រោះ​ឈ្មោះ​ សេក​ កុសល​ ​​អាយុ​២៩​ឆ្នាំ​ ជា​បុគ្គលិក​អគ្គិសនី​កម្ពុជា​ សាខា​ខេត្តស្វាយរៀង ​មាន​ទីលំនៅ​ភូមិ​អង្គាស​ដី​ ឃុំ​តា​សួ​ស​ ស្រុក​ស្វាយ​ជ្រំ ​។ ហើយ​អ្វី​ដែល​​គួរ​ឲ្យ​អាណិតអាសូរ​នោះ​ គឺ​គូ​ដណ្តឹង​​របស់​បុរស​​រង​គ្រោះ រន្ធត់​ចិត្ត​​​​យំសោក​​បោក​ខ្លួន​​​​យ៉ាង​ខ្លាំង​​ ដោយ​សារ​តែ​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​​ ស្រាប់​តែ​គូ​ដណ្តឹង​ត្រូវ​ខ្សែភ្លើង​ ឆក់​ស្លាប់​ ​​។ ​

​គួរបញ្ជាក់​ថា ​ថ្ងៃ​ចូល​រោងការ​​របស់​កូនកំលោះក្រមុំ​​នឹង​​ធ្វើ​នៅ ​​​ដើមខែ​កុម្ភៈ​ ២០១៦ ខាង​មុខ​នេះ​ ​ព្រោះ​បាន​កក់​ភ្លេង​ ​​ភ្នួ​ង ​​តុការ​ និង​កក់​ម្ហូប​ហៅភ្ញៀវ​ជិត​អស់​ទៅ​ហើយ​​ ៕ ​

បុរស​ម្នាក់​ជិត​ដល់​ថ្ងៃ​ចូល​រោងការ ត្រូវ​ខ្សែភ្លើង​ឆក់​​ស្លាប់​ ចោល​គូ​ដណ្តឹង ​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត