ការ​វិនិយោគ​ធ្លាក់​ចុះ​ចំពោះ​វិស័យ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ យោង​តាម​សំណើ​នៃ​វិក្កយបត្រ​ផែនការ​ជាតិ​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​លៃលក​ទុក​នូវ​ថវិកា​ប្រមាណ​ជា​៣០​ទ្រី​លាន​ខ្យា​ដ (​ប្រាក់​មី​យ៉ា​ន់​ម៉ា​) សម្រាប់​ការ​វិនិយោគ​ក្នុងស្រុក​ក្នុង​ឆ្នាំ​សារពើពន្ធ​២០១៦ ។ តួលេខ​នេះ គឺ​មាន​អត្រា​ខ្ពស់​ជាង​ឆ្នាំ​មុន​ទៅ​ទៀត ប៉ុន្តែ​វិស័យ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ នឹង​មានការ​ធ្លាក់​ចុះ​ដ៏​កម្រ​ក្នុង​ការ​វិនិយោគ ។

ឆ្នាំ​សារពើពន្ធ​២០១៦ ដែល​ចាប់ផ្តើម​ឡើង​ក្នុង​ខែមេសា​នៅ​ក្នុង​ខែ​តែ​មួយ ដែល​សន្និបាតជាតិ​ដើម្បី​ប្រជាធិបតេយ្យ ត្រូវ​បាន​គេ​កំណត់​ជា​កាលបរិច្ឆេទ​ចូល​កាន់​តំណែង ។ ក្នុង​រង្វង់​ការ​វិនិយោគ​ក្នុងស្រុក​ចំនួន​៣០​ទ្រី​លាន​ខ្យា​ដ​នេះ នឹង​មាន​អត្រា​ខ្ពស់​ជាង​ឆ្នាំ​ចាស់ ៤​ទ្រី​លាន​បាត ។

រដ្ឋមន្ត្រី​សហព័ន្ធ​ផ្នែក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ផែនការ​ជាតិ លោក Kan Zaw បាន​ថ្លែង​ថា ៖ « វិស័យ​គ្រប់គ្រង​ដោយ​រដ្ឋ នឹង​យក​ថវិកា​សរុប​នៃ​ឆ្នាំ​២០១៦ ចំនួន​៦,៦​ទ្រី​លាន​ខ្យា​ដ ដែល​២៣,៦​ទ្រី​លាន​ខ្យា​ដ​នឹង​បញ្ចូល​ទៅ​ក្នុង​វិស័យ​ឯកជន ហើយ​៣,៣​ប៊ី​លាន​ខ្យា​ដ​នឹង​បញ្ចូល​ទៅ​ក្នុង​វិស័យ​កិច្ច​សហប្រតិបត្តិការ » ។

សម្រាប់​ឆ្នាំ​សារពើពន្ធ​២០១៥ ថវិកា​ដែល​លៃ​ទុក​សម្រាប់​ការ​វិនិយោគ​សរុប​មាន​ចំនួន​ក្នុង​រង្វង់​២៦,៤​ទ្រី​លាន​ខ្យា​ដ ក្នុង​នោះ​៧​ទ្រី​លាន​នឹង​បញ្ចូល​ទៅ​ក្នុង​វិស័យ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​។ តាម​លទ្ធផល​នេះ ឆ្នាំ​២០១៦ នឹង​មានការ​កើនឡើង​ក្នុង​ការ​វិនិយោគ​សរុប​ទាំងអស់ ប៉ុន្តែ​ក៏​មានការ​ថយ​ចុះ​មិន​ប្រក្រតី​ដែរ​ក្នុង​ការ​វិនិយោគ​វិស័យ​គ្រប់គ្រង​ដោយ​រដ្ឋ ។ឪ

ដោយឡែក ការ​ធ្លាក់​ចុះ​ចំនួន​៤០០​លាន​ខ្យា​ដ​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​នោះ ការ​វិនិយោគ​វិស័យ​ឯកជន​នឹង​កើនឡើង​៤,៣​ទ្រី​លាន​ខ្យា​ដ​ក្នុង​ឆ្នាំ​សារពើពន្ធ ២០១៦ ។ រដ្ឋាភិបាល​បាន​កំណត់​ថវិកា​ចំនួន​១៩,៣​ទ្រី​លាន​ខ្យា​ដ​សម្រាប់​ការ​វិនិយោគ​វិស័យ​ឯកជន​ក្នុង​ឆ្នាំ​សារពើពន្ធ​២០១៥ ។ ចំពោះ​វិស័យ​កិច្ច​សហប្រតិបត្តិការ រដ្ឋាភិបាល​បាន​កំណត់​ចំនួន​៣,៣​ប៊ី​លាន​ខ្យា​ដ​នៅ​ក្នុង​ឆ្នាំ​២០១៦ គឺ​ស្ថិត​ក្នុង​កម្រិត​ដូច​ឆ្នាំទៅ ។

លោក Kan Zaw បាន​ពន្យល់​កាលពី​ថ្ងៃ​ទី​២២ ធ្នូ ទៅ​កាន់​វិមាន Pyidaugsu Hluttaw ថា ៖ « គម្រោង​នោះ​ពិតជា​ទទួល​បាន​គុណប្រយោជន៍​ដល់​មី​យ៉ា​ន់​ម៉ា និង​ពលរដ្ឋ​របស់​ខ្លួន​ដែល​នឹង​ត្រូវ​បាន​គេ​អនុញ្ញាត​ក្នុង​ការ​ទាញ​យក​ប្រាក់​ចំណូល ប៉ុន្តែ​គម្រោង​ដទៃ​ទៀត​គួរតែ​ត្រូវ​បាន​បដិសេធ ឬ​ពន្យារពេល ។ វា​ជា​ការ​ចាំបាច់​ក្នុង​ការ​ផ្តល់​នូវ​អាទិភាព​ដំបូង​ដល់​គម្រោង​នេះ ដែល​នឹង​ផ្តល់​នូវ​គុណប្រយោជន៍​ភ្លាម​ៗ » ។

លោក​បន្ត​ថា ៖ « យើង​ត្រូវការ​ផ្តោត​ការ​យកចិត្តទុកដាក់​កាន់តែ​ខ្លាំង​លើ​ការ​វិនិយោគ​ក្នុង​គម្រោង​ដែល​អភិវឌ្ឍន៍​នូវ​ធនធានមនុស្ស​។ ជាង​នេះ​ទៀត វា​ជា​ការ​ចាំបាច់​ក្នុង​ការ​ប្រតិបត្តិ​នូវ​គម្រោង​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​ជាតិ ឯកភាព​ជាតិ និង​ការ​បង្កើត​សន្តិភាព​ក្នុងស្រុក ក៏​ដូច​ជា​គម្រោង​គាំទ្រ​ដល់​ច្បាប់ និង​ស្ថិរភាព​ជាតិ » ។

វិក្កយបត្រ​ផែនការ​ជាតិ​មាន​ទិស​ដៅ​កាត់​បន្ថយ​ការ​កាប់​ព្រៃឈើ​ក្នុង​វិស័យ​រុក្ខា​ប្រមាញ់​២៣% ។ វា​មាន​គោលដៅ​បង្កើន​ផលិតកម្ម​ក្នុង​វិស័យ​កសិកម្ម​៥,៤%, នេសាទ​៣,១%, ថាមពល​១៨,៨%, រ៉ែ​១១,៥%, ឧស្សាហកម្ម​១០,៨%, សំណង់​១៤,៣%, ទូរគមនាគមន៍​៨,៤% និង​ហិរញ្ញវត្ថុ​៨,២% ៕