ការវិវត្តថ្មីៗជុំវិញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលចម្រូងចម្រាស់

មក​ទល់​ថ្ងៃ​នេះ គឺ​១សប្តាហ៍​ហើយ ដែល​រដ្ឋាភិបាល​កម្ពុជា​ដាក់​ឲ្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី។​ បន្ទាប់​ពី​ដាក់​ឲ្យ​អនុវត្តន៍​ ច្បាប់​នេះ​បាន​រង​ប្រតិកម្ម​ជា​ច្រើន ពី​ប្រជាពលរដ្ឋ និង អង្គការ​ស៊ីវិល។ ដើម្បី​ដោះ​ស្រាយ​បញ្ហា និង ឆ្លើយ​តប​ទៅ​នឹង​ប្រតិកម្ម​ផ្សេងៗ រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​លើក​លែង ឬ​លប់​ចោល ​ការអនុវត្ត​មួយ​ចំនួន​នៅ​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មីនេះ ។​