អាជ្ញាធរខណ្ឌដូនពេញ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងយានយន្ត គ្រប់ប្រភេទ នៅចំណុចផ្លូវ៦៣

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌ ដូនពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ ម្សិលមិញ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងយានយន្តគ្រប់ប្រភេទ នៅត្រង់ចំណុចផ្លូវ៦៣ កែង២០៨ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

សមសភាពដែលចូលរួមចុះត្រួតពិនិត្យនោះ រួមមាន គណ:បញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក អភិបាលរង ឈឹម ឌីណា ដោយបានដាក់កម្លាំងចូលរួមមានចំនួន ៦៤នាក់, ណកម្លាំងនគរបាល ខណ្ឌដូនពេញ ចំនួន ៣៦នាក់ដឹក ដែលដឹកនាំដោយលោកអធិការរង គល់ យី, កម្លាំងអាវុធហត្ថខណ្ឌ ដូនពេញចំនួន ១០នាក់ដឹកនាំដោយ មេបញ្ជាការរង ឃួន វិសាល និងកម្លាំងប្រជាការពារខណ្ឌដូនពេញចំនួន ១៨នាក់ ដែលការចុះត្រួតពិនិត្យនេះ ក្រោមការបញ្ជាផ្ទាល់ពីលោក កួច ចំរើន អភិបាលខណ្ឌដូនពេញ។

ក្នុងប្រតិបត្តិការនោះ កម្លាំងទាំងអស់ បានត្រួតពិនិត្យអាវុធ, កញ្ចក់ខ្មៅរថយន្ត, ត្រួតពិនិត្យរថយន្តឆ្លងកាត់ មានចំនួន ៥៨គ្រឿង និងម៉ូតូឆ្លងកាត់ចំនួន ១២៩គ្រឿង ការត្រួតពិនិត្យបញ្ចប់ម៉ោង២១ និង៣០នាទីយប់ ប៉ុន្តែ ពុំមានបាតុភាពអ្វីគួរកត់សម្គាល់ឡើយ៕

អាជ្ញាធរខណ្ឌដូនពេញ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងយានយន្ត គ្រប់ប្រភេទ នៅចំណុចផ្លូវ៦៣

អាជ្ញាធរខណ្ឌដូនពេញ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងយានយន្ត គ្រប់ប្រភេទ នៅចំណុចផ្លូវ៦៣