រំលឹក​ខួប​អនុ​ស្សាវ​រី​យ៍​លើក​ទី​37​ទិវា​ជ័យ​ជំនះ​7​មក​រា ​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​​រាប់បាត្រ​ព្រះសង្ឃ​216​អង្គ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ដើម្បី​អបអរសាទរ​ខួប​អនុ​ស្សាវ​រី​យ៌​លើក​ទី​37​ទិវា​ជ័យ​ជំនះ​7​មក​រា​1979-7 មក​រា ​2016​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ព្រឹក​ថ្ងៃ​ទី7 មករា ​នេះ​ អាជ្ញាធរ​ក្រុង​បាន​ដឹកនាំ​មន្ត្រី​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្រោម​ឱវាទ​, ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ធ្វើ​ពិធីរាប់បាត្រ​ព្រះសង្ឃ​216អង្គ​ មក​ពី​24​វត្ត​ទូ​ទាំង​ក្រុង​នៅ​ខាងលិច​ជាប់​​​ផ្សារ​ថ្មី​ប៉ោយ​ប៉ែ​ត ​ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​1​ សង្កាត់​ប៉ោយ​ប៉ែ​ត​។

ពិធី​នេះ​គេ​ឃើញ​ដឹកនាំ​ដោយ​លោក​ង៉ោ ​ម៉េ​ង​ជ្រួ​ន ​អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​។ លោក​ទូច ​មុន្នី​ អភិបាលរង​ក្រុង​ប្រាប់​កោះសន្តិភាព​ថា​ ពិធី​ខាងលើ​ គឺ​ធ្វើ​ឡើង​ដើម្បី​បួងសួង​សុំ​សេចក្តីសុខ​ដល់​ពលរដ្ឋ​ទូ​ទាំង​ប្រទេស​ និង​ឧទ្ទិស​កុសល​ជូន​ដល់​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​របប​ប្រល័យ​ពូជ​សា​សន៍ប៉ុល​ពត​ ពិសេស​ធ្វើ​ឡើង​ដើម្បី​អបអរ​សទរ​ខួប​លើក​ទី​37​ទិវា​ជ័យ​ជំនះ​7​មក​រា 1979 ​និង​7​មក​រា​2016​៕