អ្នកកាសែត និងទូរទស្សន៍នៅ​រង់​ចាំ​ស្វាគមន៍​ឧក្រិដ្ឋ​ជន ដែល​ប៉ងផ្តាច់​ជីវិត​មួយពូជ​នៅ​ខេត្តព្រះសីហនុ

មក​ដល់​ម៉ោង​១ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​០៧ មក​រា ២០១៦ នេះ ឧក្រិដ្ឋជន​ដែល​ប៉ុនប៉ង​សម្លាប់​ផ្តាច់​ពូជ​នៅ​ក្រុងព្រះសីហនុ ត្រូវ​ចាប់ខ្លួន​ពី​ស្រុក​មុខកំពូល ខេត្តកណ្តាល​នោះ ពុំ​ទាន់​នាំ​ទៅ​ដល់​ស្នងការដ្ឋាន​ខេត្ត​ព្រះ​សីហ​នុ​នៅឡើយ​ទេ ។ ទំនង​មួយ​ម៉ោង​ទៀត បាន​ទៅ​ដល់​គោលដៅ​ហើយ ។

ចំណែក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ គេ​សង្កេត​ឃើញ​វត្តមាន​អ្នកកាសែត និង​អ្នក​ថត​ទូរទស្សន៍​បាន​ស្ថិត​នៅ​កកកុញ រង់ចាំ​យក​ព័ត៌មាន​នេះ​យ៉ាង​អន្ទះសារ ។

ប្រភព​ពី​ស្នងការដ្ឋាន​ខេត្ត​ឱ្យ​ដឹង​ថា ដោយសារ​មាន​វត្តមាន​អ្នកកាសែត និង​ទូរទស្សន៍​ច្រើន​នាក់​មក​ស្វាគមន៍​បែប​នេះ ទំនង​នឹង​មាន​សន្និសីទ​សារព័ត៌មាន​មួយ​ស្តី​ពី​រឿង​នេះ ក្នុង​ល្ងាច​ថ្ងៃនេះ​តែ​ម្តង ។

គួរ​កត់​សម្គាល់ថា រឿង​តូច​ធំ​ទាំងឡាយ​ក្នុង​ករណី​បទល្មើស​គ្រប់​ប្រទេស ដែល​កើត​មាននៅ​ខេត្ត​ព្រះ​សីហ​នុ ច្បាស់​ជា​គេច​មិន​រួច​ពី​ស្នាដៃ​ដឹកនាំ​ប្រកប​ទៅ​ដោយ​ជំនាញ និង​បទ​ពិសោធន៍​ដ៏​ច្រើន​លើសលុប​របស់​លោក​ឧត្តមសេនីយទោ​ជួន ណា​រិ​ន្ទ បាន​ឡើយ ។ យូរ​និង​ឆាប់ ចាប់​បាន​ទាំងអស់ ។