ប្រទះឃើញ​បុរសម្នាក់​​ស្លាប់ សង្ស័យខ្យល់គរ

ខេត្ត​បាត់ដំបង ៖ ​បុរស​ម្នាក់ត្រូវគេប្រទះ​ឃើញ​​​ដេក​ស្លាប់ កាលពី​វេលា​ម៉ោង០២ និង​៣០​​នាទីថ្ងៃ​ទី​០៧ ​មក​រា ២០១៦ នេះ ស្ថិត​នៅ​​ចំណុច​​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ដែលត្រូវគេសង្ស័យថា អាច​បណ្តាលមកពី​ខ្យល់គរ ។

​ប្រភពបានឱ្យ​ដឹងថា សាកសពបុរសខាងលើ ត្រូវគេស្គាល់​​ឈ្មោះ​កុក បី អាយុ​៤៥​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​-ឃុំ​ខាងលើ តែ​មានស្រុក​កំណើត​​នៅ​ភូមិ​សណ្ដាន់ ឃុំ​ពាក់​ស្បែក ស្រុក​អង្គ​ស្នូល ខេត្តកណ្ដាល​ ។ បន្ទាប់ពី​សមត្ថកិច្ច​​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យរួច ​បាន​ប្រគល់​​​សពទៅ​ឱ្យ​​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​​ ។