សម្តេច​តេ​ជោ ហ៊ុន សែន ពន្យល់​បញ្ជាក់​តាម​វិ​ដេ​អូ​ខ្លី​ប អំពី​ចំណុច​សំខាន់ៗ​មួយចំនួន ក្នុងការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ថ្មី

ភ្នំពេញ: ​នៅ​រសៀល​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​ពន្យល់​បញ្ជាក់បន្ថែម តាមរយៈ​វិ​ដេ​អូ​ខ្លី​ប បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ស្តីអំពី​ចំណុច​សំខាន់ៗ​មួយចំនួន ដែលជា​កង្វល់​របស់​ព​ល​រដ្ឋ ចំពោះ​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ថ្មី​។​

​ខាងក្រោម​នេះ គឺជា​ខ្លឹមសារ ៥ ចំណុច ដែល​សម្តេច​តេ​ជោ ហ៊ុនសែន បាន​គូស​បញ្ជាក់បន្ថែម​៖
១-​សេចក្តីសម្រេច​មិន​ឲ្យ​មាន​ប័ណ្ណបើកបរ​ម៉ូតូ (​កម្លាំង 125cc ចុះក្រោម​)​។​
២-​ប្រសិនបើ​បាន​បង់ថ្លៃ​ប័ណ្ណបើកបរ​ម៉ូតូ​កម្លាំង 125cc រួចហើយ ហើយ​ចង់បាន​ថវិកា​វិញ គឺ​ត្រូវយក​ប័ណ្ណបើកបរ​មក​ប្រគល់អោយ​ក្រសួង​វិញ ដើម្បី​ទួល​យកប្រាក់​ត្រឡប់​វិញ​គ្រប់​ចំនួន​។​
៣-​តម្លៃ​បង់ថ្លៃ​ប័ណ្ណបើកបរ​រថយន្ត គឺ​នឹង​បញ្ចុះតម្លៃ​ជូន​ពលរដ្ឋ​។​
៥-​ចំពោះ​ពលរដ្ឋ ដែលមាន​ម៉ូតូ​កម្លាំង​125 cc ចុះក្រោម ហើយ​ចង់អោយ​សមាជិកគ្រួសារ​ប្រើប្រាស់ ទោះបី​ចំនួន ៣ ឬ ៤​នាក់ ឬ ច្រើនជាង​នេះ គឺអាច​ប្រើប្រាស់​ម៉ូតូ​បាន ដោយ​មិនចាំបាច់​ស្នើសុំ​លិខិតបញ្ជាក់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឡើយ ប្រសិនបើ​ម្ចាស់​ម៉ូតូ​យល់ព្រម​អោយ​ខ្ចី​ជិះ​។​

៥-​សូម​ប្រជាពលរដ្ឋ រៀន​បើកបរ​បញ្ជា​យានយន្ត​អោយបាន​ស្ទាត់ជំនាញ ហើយ​រៀន​ច្បាប់​ចរាចរណ៍ យល់ដឹង​អោយបាន​ច្បាស់លាស់ និង​បើកបរ​គោរព​ច្បាស់​ចរាចរណ៍​ទាំងអស់គ្នា​៕​

ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន អំពីការបញ្ចុះតម្លៃប័ណ្ណបើកបរ

Video: សម្តេចតេជោ ហ៊ុន សែន ពន្យល់បញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួនដែលជាកង្វល់របស់ពលរដ្ឋចំពោះការអនុវត្តន៍ច្បាប់ចរាចរណ៍ថ្មីដូចខាងក្រោម:- ១-សេចក្តីសម្រេចមិនតម្រូវអោយបង់ថ្លៃប្រឡងប័ណ្ណបើកបរម៉ូតូ (កម្លាំង 125cc ចុះក្រោម)។ ២-ប្រសិនបើបានបង់ថ្លៃប័ណ្ណបើកបរម៉ូតូកម្លាំង 125cc រួចហើយ ហើយចង់បានថវិកាវិញ គឺត្រូវយកប័ណ្ណបើកបរមកប្រគល់អោយក្រសួងវិញ ដើម្បីទួលយកប្រាក់ត្រឡប់វិញគ្រប់ចំនួន។ ៣-តម្លៃបង់ថ្លៃប័ណ្ណបើកបររថយន្តគឺនឹងបញ្ចុះតម្លៃជូនពលរដ្ឋ ។៤-ចំពោះពលរដ្ឋដែលមានម៉ូតូកម្លាំង125 ccចុះក្រោម ហើយចង់អោយសមាជិកគ្រួសារប្រើប្រាស់ទោះបីចំនួន ៣ ឬ៤នាក់ ឬ ច្រើនជាងនេះ គឺអាចប្រើប្រាស់ម៉ូតូបាន ដោយមិនចាំបាច់ស្នើរសុំលិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ ប្រសិនបើម្ចាស់ម៉ូតូយល់ព្រមអោយខ្ចីជិះ។៥-សូមប្រជាពលរដ្ឋរៀនបើកបរបញ្ជាយានយន្តអោយបានស្ទាត់ជំនាញ ហើយរៀនច្បាប់ចរាចរណ៌យល់ដឹងអោយបានច្បាស់លាស់ និងបើកបរគោរពច្បាស់ចរាចរណ៍ទាំងអស់គ្នា ៕

Posted by Samdech Hun Sen, Cambodian Prime Minister on Wednesday, January 6, 2016