សាស្ត្រាចារ្យ អាំង ជូ​លាន​៖ ពលរដ្ឋ​ខ្មែរ​ទាំងអស់ ត្រូវ​សងបំណុល​ទៅ​ប្រទេស​ខ្លួន​

​នៅពេលដែល​នរ​វិទូ អាំង ជូ​លាន ខិតខំ​បង្រៀន​មនុស្ស​ខ្មែរ​ជំនាន់​ក្រោយ ចងក្រង​ឯកសារ​ស្តីពី​វប្បធម៌ អរិយធម៌​ខ្មែរ និង​សកម្មភាព​នៃ​ការរស់នៅ​របស់​ពលរ​ដ្ឋ​ខ្មែរ​នោះ លោក​សាស្ត្រាចារ្យ​កំពុង​សងបំណុល​ប្រទេស​កម្ពុជា ដែលជា​ប្រទេស​កំណើត​របស់លោក​។ ការសង​បំណុល​នេះ​ទៀតសោត សម្រាប់​លោក​សាស្ត្រាចារ្យ អាំង ជូ​លាន វា​គឺជា​សកម្មភាព​នៃ​ការចែករំលែក ដែល​មនុស្ស​គ្រប់គ្នា​ត្រូវធ្វើ​។​

​សងបំណុល​ប្រទេស និង​ចែករំលែក​អ្វីដែល​ខ្លួន​មាន គឺជា​ករណីយកិច្ច​សំខាន់​ពីរ នៅក្នុង​ជីវិត​របស់លោក​ន​រវិ​ទូ អាំង ជូ​លាន សព្វថ្ងៃនេះ​។ នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ លោក អាំង ជូ​លាន ពន្យល់ថា មនុស្ស​គ្រប់គ្នា​ដែល​បានចាប់កំណើត​មកហើយ​នេះ គួរតែ​ធ្វើ​អ្វីៗ​អោយមាន​ន័យ និង​មាន​ប្រយោជន៍​សម្រាប់​សង្គម ឬ​ប្រទេស​របស់ខ្លួន​។​

​ទាក់ទង​នឹង​ការ​សងគុណ​ប្រទេសជាតិ លោក​សាស្ត្រាចារ្យ​បាន​រំលឹក​ពី​សំដី​របស់​អតីត​ប្រធានាធិបតី​អាមេរិក​មួយ​យ៉ាង​ដូច្នេះ​ថា​៖«​ប្រធានាធិបតី​អាមេរិក លោក Kennedy ដ៏​ល្បី​ដែល​ត្រូវគេ​បាញ់​អោយ​គាត់​ស្លាប់​នៅ​ឆ្នាំ​៦៣​នោះ គាត់​និយាយថា ល្មម​ហើយ យុវជន កុំ​និយាយ​ដដែលៗ​ថា តើ​ប្រទេសជាតិ​អញ មានអី​អោយ​អញ​? ត្រូវ​និយាយថា អញ​មាន​អ្វី​អោយ​ប្រទេសជាតិ​អញ​? ខ្ញុំ​យល់ថា គាត់​និយាយ​ត្រូវ​។ យើង​មិនមែន​រស់ ដើម្បី​តែ​ស្លាប់​នោះទេ​»​។​

​ការធ្វើ​អ្វីៗ​សម្រាប់​ប្រទេស​នេះហើយ ដែល​សាស្ត្រាចារ្យ​បញ្ជាក់ថា វា​គឺជា​ចែករំលែក​ដែល​មនុស្ស​ក្នុងសង្គម​ត្រូវធ្វើ​។ «​ប្រសិនបើ មនុស្ស​ណា​កាន់តែ​មានអំណាច កាន់តែ​លទ្ធភាព​ទៀត​នោះ ការចែករំលែក ក៏​កាន់តែ​ធំ កាន់តែច្រើន​ដែរ​»​។ នេះ​គឺជា​ការយល់ឃើញ​របស់​លោក​សាស្ត្រាចារ្យ​។​

​សូម​ស្តាប់​ប្រសាសន៍​របស់លោក​សាស្ត្រ​ចា​រ្យ អាំង ជូ​លាន​៖​

សាស្ត្រាចារ្យ អាំង ជូ​លាន​៖ ពលរដ្ឋ​ខ្មែរ​ទាំងអស់ ត្រូវ​សងបំណុល​ទៅ​ប្រទេស​ខ្លួន​

សាស្ត្រាចារ្យ អាំង ជូ​លាន​៖ ពលរដ្ឋ​ខ្មែរ​ទាំងអស់ ត្រូវ​សងបំណុល​ទៅ​ប្រទេស​ខ្លួន​


ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​