ឆៃ លីដាឡែន៖ រឿងជួបគ្រោះថ្នាក់ ចរាចរណ៍នោះ គ្រាន់តែជាការ សម្តែងតែប៉ុណ្ណោះ

ភ្នំពេញ៖ ខណៈដែលទស្សនិកជន និងអ្នកលេង Facebook ជាច្រើន កំពុងតែមានការភ្ញាក់ផ្អើលថា តារាចម្រៀងសិចស៊ីសម្បូរដើមទ្រូង អ្នកនាង ឆៃ លីដាឡែន បានជួបប្រទះគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបណ្តាលឲ្យ នាងបែកក្បាលស្រោចពេញផ្ទៃមុខនោះ ត្រូវបានម្ចាស់សាម៉ីខ្លួន បានចេញមុខបកស្រាយថា រូបភាពជួបគ្រោះថ្នាក់ចរាចរណ៍នោះ មិនមែនជារឿងពិតទេ វាគ្រាន់តែជាការសម្តែង ក្នុងរឿងតែប៉ុណ្ណោះ ហើយនាងនៅពេលនេះ គឺមានសុខភាពល្អ រាងកាយមាំមួនណាស់មិនបានកើតអីទេ ។

កាលពីពេលថ្មីៗនេះមានអ្នកលេង Facebook ម្នាក់ ដែលមានឈ្មោះក្នុងថា PatayaPhanith បានយករូបដែលនាងជួបគ្រោះថ្នាក់ចរាចរណ៍ មកបង្ហោះហើយបាន សរសេរសារបែបនេះ ក្នុងចេតនាធ្វើឲ្យទស្សនិកជន មានការភ័ន្តច្រឡំថា « ឆ័យ លីដាឡែន ជួបគ្រោះថ្នាក់សង្ឃឹមបងស្រី មានសុវត្ថិភាពណា…»។ គ្រាន់តែបានឃើញ រូបភាពនេះភ្លាម បានធ្វើឲ្យអ្នកលេង Facebook ជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយអ្នកខ្លះលើកឡើងថា ជារឿងពិតអ្នកខ្លះទៀតលើកឡើងថា ជារឿងមិនពិត ព្រោះថាក្នុងនាមនាង ជាតារាល្បីមួយរូប មិនគួរជិះម៉ូតូ ហើយជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះទេ ទំនងរឿងនេះគ្រាន់តែជាការសម្តែង ក្នុងឈុតមួយតែប៉ុណ្ណោះ ។

ឮដើម្បីសា្រយចម្ងល់របស់ទស្សនិកជន តារាចម្រៀង និងជាតារាសម្តែង សម្បូរសាច់ដើមទ្រូង អ្នកនាង ឆៃ លីដាឡែន បានប្រាប់ឲ្យដឹងថា រូបភាពដែលនាងជួប គ្រោះថ្នាក់ចរាចរណ៍នោះ វាគ្រាន់តែឈុតសម្តែងក្នុងរឿង «វិស្សមកាលមរណៈ» របស់ផលិតកម្ម ចក្រវាឡិ៍ពេជ្រ ភាពយន្តតែប៉ុណ្ណោះ ហើយនាងរំពឹងថាទស្សនិកជន នឹងលែងមានចម្ងល់ និងព្រួយបារម្ភតទៅទៀតអី ៕