ម៉ែយ៉ែមអាយុ ៦២ឆ្នាំក្នុងរឿង “តុលាការមុខដែក” របស់ទិនហ្វីជាប់ជា តារាស្រីបរិសុទ្ធ

ហេតុការណ៍ តារាសម្ដែងស្រីមិនសូវស្រស់ស្អាត ហើយមានវ័យចំណាស់ជាប់ឈ្មោះ ក្នុងតារាងជាមួយស្រីស្អាត ជាច្រើនទៀតបានធ្វើឲ្យទស្សនិកជន ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ម៉ែយ៉ែមអាយុ ៦២ឆ្នាំក្នុងរឿង “តុលាការមុខដែក” របស់ទិនហ្វីជាប់ជា តារាស្រីបរិសុទ្ធ

Lu Feng គឺជាតារាសម្ដែងជើងចាស់របស់ហុងកុងម្នាក់ដែលកើតឆ្នាំ ១៩៥៤។ នាងត្រូវបានគេស្គាល់មុខច្រើនតាមរយៈរឿង “តុលាការមុខដែក” ដើរតួមេបនជាមួយទិនហ្វី។ ជាមួយរូបរាងទ្រលុកទ្រលន់និងទឹកមុខកាចសាហាវ នាងតែងតែសម្ដែងតួដែលមានចរិតគួរឲ្យខ្លាច ដិតជាប់អារម្មណ៍ទស្សនិកជន។

ម៉ែយ៉ែមអាយុ ៦២ឆ្នាំក្នុងរឿង “តុលាការមុខដែក” របស់ទិនហ្វីជាប់ជា តារាស្រីបរិសុទ្ធ

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ តារាសម្ដែងគីឡូធ្ងន់រូបនេះបានមានវត្តមានក្នុងតារាងតារាដែលរក្សាបានភាពបរិសុទ្ធល្អជាងគេដែលត្រូវបោះឆ្នោតដោយប្រជាជនហុងកុង។ គួរបញ្ជាក់ដែរថានេះគឺជាលើកទី៤ហើយដែលតារាអាយុ ៦២ ឆ្នាំមានមុខក្នុងតារាងនេះ ដោយកាលពីឆ្នាំ ២០១២ នាងបានជាប់លេខ ៨ មកដល់ឆ្នាំ ២០១៥ គេបានបោះឲ្យនាងជាប់លេខ ៥ គឺមានលំដាប់ខ្ពស់ជាងតារាចម្រៀងល្បីឈ្មោះ G.E.M ទៅទៀត។

ម៉ែយ៉ែមអាយុ ៦២ឆ្នាំក្នុងរឿង “តុលាការមុខដែក” របស់ទិនហ្វីជាប់ជា តារាស្រីបរិសុទ្ធ

Lu Feng បាននិយាយពីអារម្មណ៍របស់ខ្លួនឯងថា បើទោះបីជាក្នុងរឿងនាងរ៉ាប់រងតួអង្គកាចសាហាវក៏ពិតមែន តែនៅជីវិតខាងក្រៅនាងមានចរិតស្លូតបូតមិនដូចអ្វីដែលអ្នកទាំងអស់គ្នាគិតនោះទេ។ មកដល់ពេលនេះ នាងនៅតែជាស្រីក្រមុំ គឺនៅតែរក្សាបានភាពបរិសុទ្ធនៅឡើយ។ នាងចង់រក្សារបស់មានតម្លៃនេះរហូតដល់យប់ផ្សំដំណេក។ កាលពីអតីតកាល Lu Feng បានប្រាប់ថាធ្លាប់មានគេចូលចែចូវដែរតែនាងបដិសេធព្រោះមិនពេញចិត្ត។ បច្ចុប្បន្ន Lu Feng កំពុងដើរតួធ្មប់មឹកក្នុងរឿង “The Mermaid” ដែលជាភាពយន្តមួយដឹកនាំដោយ ទិន ហ្វី គ្រោងចាក់បញ្ចាំងនៅថ្ងៃទី ៨ ខែកុម្ភៈខាងមុខ៕

ម៉ែយ៉ែមអាយុ ៦២ឆ្នាំក្នុងរឿង “តុលាការមុខដែក” របស់ទិនហ្វីជាប់ជា តារាស្រីបរិសុទ្ធ

ម៉ែយ៉ែមអាយុ ៦២ឆ្នាំក្នុងរឿង “តុលាការមុខដែក” របស់ទិនហ្វីជាប់ជា តារាស្រីបរិសុទ្ធ

ប្រភព៖ សប្បាយ