៩ យ៉ាង អាចធ្វើឲ្យនារីម្នាក់ បាក់ចិត្តស្រលាញ់អ្នក ដោយមិនដឹងខ្លួន

ធ្វើឲ្យនារីម្នាក់ចាប់អារម្មណ៍មកលើខ្លួន អាចជាការលំបាកសម្រាប់បុរសមួយចំនួន។ ពេលខ្លះបុរសទាំងនោះ មិនមានគ្រប់ចំណុចតាមអ្វីដែលនារីៗចង់បាន។ តែតាមរយៈការ ផ្លាស់ប្ដូរទម្លាប់មួយចំនួន នឹងអាចធ្វើឲ្យនារីៗ លង់ចិត្តស្រលាញ់បុរសម្នាក់ដោយមិនដឹងខ្លួន៖

៩ យ៉ាង អាចធ្វើឲ្យនារីម្នាក់ បាក់ចិត្តស្រលាញ់អ្នក ដោយមិនដឹងខ្លួន

១. ជាវីរបុរស របស់នាង
នៅពេលណាដែលនាងជួបបញ្ហា គឺតែងមានវត្តមានអ្នកមកចូលរួមចំណែកជួយដោះស្រាយជានិច្ច។ បើទោះបី ពេលខ្លះអ្នកមិនអាចជួយនាងបានគ្រប់រឿង ប៉ុន្តែទឹកចិត្តរបស់អ្នក ការប្រឹងប្រែងដោយព្យាយាម ធ្វើឡើងចេញពីចិត្ត នោះ នាងនឹងមើលឃើញអ្នក ជាបុរសក្នុងក្ដីសុបិនរបស់នាង។

២. ជាមនុស្សមានអាថ៌កំបាំងបន្តិច
រាក់ទាក់ជាមួយនាង ប្រៀបដូចជាមិត្តភក្តិល្អម្នាក់ ប៉ុន្តែមិនគួរឆ្លើយ Yes គ្រប់តែពេល ឬឲ្យនាងដឹងពីអ្នកគ្រប់រឿងនោះទេ។ នារីភាគច្រើនចូលចិត្ត បុរសណាដែលមានអាថ៌កំបាំងបន្តិច (នាងចង់ដឹង…) ប៉ុន្តែព្យាយាមក្លាយជាមនុស្សស្មោះត្រង់ចំពោះនាង។

៣. រៀបចំខ្លួនឲ្យស្អាតបាត
នារីភាគច្រើនមិនសូវមើលចូលភ្នែក ដោយឃើញអ្នកស្លៀកពាក់ខោអាវ ដដែលៗនោះទេ។ មិនចាំបាច់តែសំលៀកបំពាក់ថ្លៃៗ ប៉ុន្តែគួរព្យាយាមស្លៀកពាក់ស្អាតបាតសមរម្យ ហាត់ប្រាណឲ្យរាងស្អាត និងជាមនុស្សដើរទាន់សម័យកាល។

៤. ជាមនុស្សឆ្លាត មានគេស្រលាញ់រាប់អានច្រើន
គ្រប់គ្នាដឹងហើយថា ជាសុភាពបុរសម្នាក់ អ្នកគួរធ្វើយ៉ាងណា។ រៀនអ្វីថ្មីៗ យល់ដឹងច្រើន ជាមនុស្សឧស្សាហ៍ ចេះជួយយកអាសារអ្នកដទៃ មានអ្នកស្រលាញ់រាប់អានច្រើន ប្រាកដណាស់ នារីជាច្រើនចូលចិត្តបុរសបែបនោះ។

៥. ជាមនុស្សគួរឲ្យទុកចិត្ត
នារីៗជាច្រើន ចង់បានដៃគូម្នាក់ដែលនាងជឿទុកចិត្ត។ បង្ហាញនាងថាអ្នកជាមនុស្ស រឹងប៉ឹង នាងអាចផ្ញើវាសនាលើអ្នកបាន នោះអ្នកនឹងទទួលបានពិន្ទុ ១០០ លើ ១០០ឬ A+ ពីនាង។

៩ យ៉ាង អាចធ្វើឲ្យនារីម្នាក់ បាក់ចិត្តស្រលាញ់អ្នក ដោយមិនដឹងខ្លួន

៦. ជាមនុស្សកំប្លែងបន្តិច
ជាមនុស្សប្រុស មិនគួរតក់មក់ទុយមុយពេកនោះទេ។ នារីៗចូលចិត្ត មនុស្សប្រុសរួសរាយ និង ចេះបង្កើតបរិយាកាសសប្បាយរីករាយខ្លះ។ កុំខ្មាសអៀនអី ពេលខ្លះដែលអាចត្រាប់តាម តួកំប្លែង បានគឺធ្វើឲ្យនាងចូលចិត្តនៅជាមួយអ្នក។

៧. ជាមនុស្សឯករាជ្យ មានលុយចាយខ្លួនឯង
ប្រាកដណាស់ នារីៗជាច្រើនប្រាថ្នាបុរសក្នុងក្ដីស្រមៃ ជាមនុស្សប្រុសដែលនាងទុកចិត្ត ជាមនុស្សមិនពឹងផ្អែកលើឪពុកម្ដាយ ពោលគឺមានថវិកាចាយផ្ទាល់ខ្លួន ប៉ុន្តែមិនមែនជាមនុស្សចាយវាយហ៊ឺហានោះទេ។

៨. មិនស្និទ្ធស្នាលជាមួយនារីដទៃ
ចំណុចនេះមានន័យថា បើអ្នកដាក់ចិត្តស្រលាញ់នារីណាម្នាក់ ហើយនាងក៏បង្ហាញពីសញ្ញាមួយចំនួនដែលនាងពេញចិត្តនឹងអ្នកដែរ ដូចនេះអ្នកគប្បីមានចិត្តស្មោះត្រង់ កុំធ្វើឲ្យនាងអន់ចិត្ត តាមកាយវិការស្និទ្ធស្នាលជាមួយអ្នកផ្សេង។

៩. ទុកពេលវេលាឲ្យនាង
នារីម្នាក់ចាប់អារម្មណ៍លើ បុរសក្នុងក្ដីស្រមៃរបស់នាង គឺត្រូវចំណាយពេលវេលាខ្លះ។ ទុកពេលវេលាមួយគ្រប់គ្រាន់សម្រាប់នាងស្វែងយល់ពីចិត្តអ្នកបានច្រើន និងសម្រេចចិត្តជ្រើសរើសម្ចាស់ចិត្តរបស់នាង ដោយមិនបង្ខំ ចុងក្រោយអ្នកក៏គួរព្យាយាមលើកសរសើរពីនាងឲ្យបានច្រើនផងដែរ៕

៩ យ៉ាង អាចធ្វើឲ្យនារីម្នាក់ បាក់ចិត្តស្រលាញ់អ្នក ដោយមិនដឹងខ្លួន

ចុះអ្នកមានត្រូវនឹងចំណុចខាងលើដែរឬទេ?

ប្រភព៖ សប្បាយ