ប្រពន្ធ​កូន​ខ្ចី ប្តី​​ប៉ុន​ប៉ង​រំលោភ​កូន​ស្រី​ចុង​ ត្រូវប៉ូលិស​​ចាប់​ខ្លួន​

ខេត្ត​កណ្តាល​​៖ បុរស​ល្មោភ​កាម​ម្នាក់​​មាន​ប្រពន្ធ​កូន​ខ្ចី​បាន​ព្យាយាម​ប៉ុន​ប៉ង​រំលោ​ភ​កូន​ស្រី​ចុង​នៅ​ក្នុង​បន្ទប់​ក្នុង​ផ្ទះ​ កាល​ពី​វេលា​​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៦ មករា នៅ​ភូមិ​ត្បូង ឃុំ​កោះ​ចូរ៉ាម ស្រុក​ខ្សាច់​កណ្តាល​ ខណៈពេល​នាង​កំពុង​ផ្លាស់​សម្លៀក​បំពាក់​ ។

ដោយ​សារ​តែ​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​របស់​ឪពុក​ចុង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នារី​ជា​កូន​ចុង​បានសម្រេច​ជាមួយ​ម្តាយ​មក​ប្តឹង​នគរ​បាល​ឱ្យ​ឃាត់​ខ្លួន​បុរស​ល្មោភ​កាម​នោះ​កាល​ពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​៦ មករា ថ្ងៃ​ដដែល​។

ម​ន្ត្រី​នគរ​បាល​ស្រុក​ខ្សាច់​កណ្តាល​បាន​ប្រាប់​ថា ជន​សង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​អឿន សំអុល ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ត្រូវ​ជា​ឪពុក​ចុង​របស់​នារី​រង​គ្រោះ​ អាយុ​១៦​ឆ្នាំ។