ថ្ងៃស្អែក សម្តេច ហេង សំរិន ទទួលជួប ឯកអគ្គរដ្ឋទូតអាម៉េរិក និងសហគមន៍អឺរ៉ុប

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ស្អែកនេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភានឹងទទួលជួបសវនកា ជាមួយជាមួយ ឯកអគ្គរដ្ឋទូតបរទេស ដែលទើបតែងតំាងមកបំពេញបេសកកម្មការទូត នៅកម្ពុជា ចំនួនពីរ  នាវិមានរដ្ឋសភា។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានរដ្ឋសភាឲ្យដឹងថា សម្តេចនឹងជួប លោកវីលៀម អេ.ហៀត ( William A. Heidt) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សហរដ្ឋអាម៉េរិក ទើបតែងតំាង ប្រចាំ នៅព្រះរាជាណាចក្រកម្ពុជានៅម៉ោង ០៩ព្រឹក។

ចំណែកនៅម៉ោង ១០ ព្រឹក សម្តេច ទទួលជួប លោក ចច អ៊ីហ្គា (George Edgar) ឯកអគ្គរដ្ឋទូត សហគមនន៍អឺរ៉ុប ៕