រថយន្តជនជាតិ ថៃ បុកជាមួយ គោយន្តកន្ត្រៃ នៅស្រុក ព្រះនេត្រព្រះ របួសធ្ងន់ ២នាក់

បន្ទាយមានជ័យ៖ យ៉ាងហោចណាស់ មានមនុស្ស២នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង ១១និង៣០នាទី យប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៦ ចំនុចផ្សាជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ខណៈដែលជនរងគ្រោះទាំង ២នាក់ កំពុងបើកគោយន្ត ត្រូវរថយន្តមួយគ្រឿងបុកប៉ើងដូចសំឡី។

ជនរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះ ម៉ៃ ជួយ អ្នកបើកគោយន្ត និង ឈ្មោះ សារ៉ន អ្នកជិះពីក្រោយ ពួកគេទាំងពីជា ពលរដ្ឋរស់នៅក្នុងភូមឃុំ កើតហេតុខាងលើ ពួកគេជាកសិករ។ ក្រោយកើតហេតុជនរងគ្រោះ ទាំង២នាក់ ត្រូវបានគេបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុកព្រះនេត្រព្រះ ដោយម្នាក់ ឈ្មោះ សារ៉ន រងរបួសធ្ងន់ធ្ងរ ពេកត្រូវបានសាច់ញាតិ បញ្ជូនទៅសង្គ្រោះបន្តនៅខេត្តបាត់ដំបង។

ចំពោះអ្នកបើកបរ រថយន្តដឹកទំនិញ ខាងលើត្រូវបានគេដឹងថា ជាជនជាតិថៃ ក្រោយកើតហេតុ ត្រូវបាននគរបាលនាំទៅសួរនាំនៅ អធិការដ្ឋាននគរបាល ស្រុកព្រះនេត្រព្រះ។ ចំពោះគោយន្ត និងរថយន្ត ត្រូវបានសមត្ថកិច្ច នាំយកទៅរក្សាទុក រងចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕