ក្នុង​១​ឆ្នាំ មាន​អ្នកស្លាប់ ១៥១ នាក់ របួសធ្ងន់​ស្រាល ៥៨២ នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តតាកែវ​

​តាកែវ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ចេះតែ​បន្ត​កើន ឡើង​ឥតឈប់ឈរ​ធ្វើឱ្យ​បាត់បង់​ជីវិត​មនុស្ស​ស្លាប់ របួស និង ​ខាតបង់​ទ្រព្យសម្បត្តិ​យ៉ាងច្រើន​សន្ធឹក​ស​ន្លា​ប់​ផងដែរ ដែល​កត្តា​ទាំងនេះ​បង្កឡើង​ដោយ​អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ ។ ជាក់ស្តែង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ ខេត្ត​ប្រចាំឆ្នាំ​២០១៥ មានការ​កើនឡើង​ចំនួន ​៣២៥ ​លើក​លើ ​២៨៧ ​លើក បើ​ធៀប​ឆ្នាំ​២០១៤ កើនឡើង ​៣៨ ​លើក ស្មើនឹង​ ១៣.២៤​ ភាគរយ ។​ លោក​ឧ​ត្ត​ម​សេនីយ​ត្រី អ៊ុន សារិន ស្នងការរង​ទទួលបន្ទុក​ការិយាល័យ​កណ្ដាល​សណ្ដាប់​ធ្នាប់​បានអោយដឹងថា បានឱ្យដឹងថា នៅ​ឆ្នាំ​២០១៥ កន្លងទៅនេះ នៅ​ទូទាំង​ខេត្តតាកែវ​ ។

ក្នុង​១​ឆ្នាំ មាន​អ្នកស្លាប់ ១៥១ នាក់ របួសធ្ងន់​ស្រាល ៥៨២ នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តតាកែវ​

គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​គ្រោះ ថ្នាក់​ដល់​មនុស្ស​សរុប​ចំនួន ​៧៣៣​ នាក់ លើ​ ៦៣២ ​នាក់ កើនឡើង​ ១២១​ នាក់ (​ប្រុស​៥៥១​នាក់​) ក្នុងនោះ​ស្លាប់​ ១៥១ ​នាក់ លើ​ ១០០​ នាក់ (​ប្រុស​២៣​នាក់​) កើនឡើង​ ៥១​ នាក់ របួសធ្ងន់ ​៣១៩ ​នាក់ លើ​ ២៨៦ ​នាក់ (​ប្រុស​២៥៤​នាក់​) កើនឡើង​ ៣៣​ នាក់ ។ របួសស្រាល​ ២៦៣​ នាក់ លើ​២៤៦​នាក់ (​ប្រុស​១៦៩​នាក់​) កើនឡើង​១៧​នាក់ ។​ លោក​ស្នងការរង បាន​បន្តថា ខូចខាត​មធ្យោបាយ​សរុប​ចំនួន ​៥៣៤ ​គ្រឿង​លើ​ ៤៨៥ ​គ្រឿង ក្នុងនោះ រថយន្ត​តូច​ ៩៣​ គ្រឿង​លើ​ ៩៨ ​គ្រឿង រថយន្ត​ធំ ​៤៤​ គ្រឿង​លើ​ ២៦​ គ្រឿង ម៉ូតូ​ ៣៤៨ ​គ្រឿង​លើ​៣២៥​គ្រឿង និង​ យាន​ផ្សេងៗ​ចំនួន​ ៤៩ ​គ្រឿង​លើ ​៣៦​ គ្រឿង ។ មូលហេតុ​កត្តា​មនុស្ស​ ៣២០​ ករណី កត្តា​ផ្លូវ​ ១ ​ករណី និង ​កត្តា​យានយន្ត​ ៤​ ករណី ៕ (ប្រភព tv5)

ក្នុង​១​ឆ្នាំ មាន​អ្នកស្លាប់ ១៥១ នាក់ របួសធ្ងន់​ស្រាល ៥៨២ នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តតាកែវ​