ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧​ទិវា​ជ័យជំនះ​៧​មករា​នៅ​ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល​

​ដោយ​៖​ធារ៉ា​

​ខេត្តស្វាយរៀង​៖​លោក សៅ សុ​វ​ណ្ណី  ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តស្វាយរៀង និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល នៅ​ព្រឹក​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦​នេះបាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​អង្គ​មី​ទ្ទិញ​អបអរសាទរ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧​ទិវា​ជ័យជំនះ​៧​មករា​(៧​មករា​១៩៧៩-៧​មករា​២០១៦)​។ ពិធី​នេះ​ប្រព្រឹត្តទៅ​ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល​ខេត្តស្វាយរៀង​ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ដែលជា​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ឃុំ​ថ្នា​ធ្នង់​យ៉ាងច្រើន​កុះករ​។​

​លោក សៅ សុ​វ​ណ្ណី បាន​មានប្រសាសន៍ថា រយៈពេល​៣៧​ឆ្នាំ​កន្លងទៅ​ផ្តើមចេញពី​ជ័យជំនះ​៧​មករា​ឆ្នាំ​១៩៧៩ ប្រជាជន​កម្ពុជា​សម្រេច​ផ្លាស់ប្តូរ​សង្គម​យ៉ាង​ធំធេង​ដែល​គ្មាន​នរណា​នឹកស្មាន​ដល់​។ លោក​បន្តថា កម្ពុជា​ប្រែក្លាយ​ពី​វាលពិឃាដ​នៃ​របប​ប្រល័យពូជសាសន៍​ប៉ុលពត ពី​សមរភូមិ​នៃ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ ការបែកបាក់​ជាតិ ការបែងចែក​ទឹកដី​ក្លាយជា​ប្រទេស​តែមួយ​ដ៏​មាន​សុខសន្តិភាព សេរីភាព ឯកភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​ត្រូវបាន​លើក​កំពស់​ឥតឈប់ឈរ​។​

​លោក​បាន​លើកឡើងថា នេះ​គឺជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល​ជាង​៥០០​ឆ្នាំ​មកនេះ​បន្ទាប់ពី​សម័យអង្គរ​ដ៏​រុងរឿង​ដែ​ប្រជាជន​កម្ពុជា​ទទួលបាន​នូវ​សន្តិភាព​ពេញលេញ​មានការ​ឯកភាព​ជាតិ​ឯកភាព​ទឹកដី និង​កំពុង​រស់នៅ​យ៉ាង​សុខដុមរមនា​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ​។ លោក​បញ្ជាក់ថា ការពិត​ជាក់ស្តែង​ដូច​បានលើកឡើង​ទាំងអស់​ខាងលើនេះ​គឺ​គ្មាន​ជន​ណា​ឬ​មជ្ឈដ្ឋាន​ណា​អាចមក​បដិសេធ​ឬ​មូល​បង្កាច់​បានឡើយ​ព្រោះ​ថ្ងៃ​៧​មក​រាជា​ថ្ងៃកំណើត​ទី​២​របស់​ប្រជាជន​កម្ពុជា «​បើ​គ្មាន​ថ្ងៃ​មករា​ក៏​គ្មានអ្វីៗ​ដូច​ថ្ងៃ​នេះដែរ​»៕