ករណី​កាប់សម្លាប់​មួយ​គ្រួសារ​នៅ​ខេត្ត​ព្រះសីហនុ សមត្ថកិច្ចចាប់​ឃាតករ​បាន​ហើយ​

​ខេត្តកណ្តាល​៖​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ឃាតករ​ដែល​បាន​កាប់សម្លាប់​មួយ​គ្រួសារ​៧​នាក់ នៅ​ក្បាលឆាយ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ កន្លងមកនេះ​បាន​ហើយ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ ស្រុក​មុខកំពូល ខេត្តកណ្តាល​។

​    ​ទោះជា​យ៉ាងណា​សមត្ថកិច្ច​មិនទាន់​ផ្តល់​អត្តសញ្ញាណ​ជនសង្ស័យ​នៅឡើយ​ទេ ខណៈដែល​ជនរងគ្រោះ​នៃ​អំពើ​កាប់សម្លាប់​មាន​រហូតដល់​៧​នាក់ រួមមាន ទី​១.​ជីដូន អាយុ ៦៥​ឆ្នាំ មិន​ស្គាល់ឈ្មោះ​របួស​ក្បាល​ធ្ងន់​, ទី​២.​ឈ្មោះ អ៊ុ ផាន់​ណា ភេទ​ស្រី អាយុ ៣២​ឆ្នាំ​, ទី​៣.​ឈ្មោះ គង់ ផាន់​ណា​រី​ន ភេទ​ស្រី អាយុ ១៣​ឆ្នាំ របួល​ក្បាល​ធ្ងន់​, ទី​៤.​ឈ្មោះ គង់ ផាន់​ណា​រី ភេទ​ស្រី អាយុ​១០​ឆ្នាំ របួស​ក្បាល​ធ្ងន់​, ទី​៥.​ឈ្មោះ គង់ ផាន់​ណា​សុន ភេទ​ប្រុស អាយុ ៥​ឆ្នាំ របួស​ក្បាល​ធ្ងន់​, ទី​៦.​ក្មេងប្រុស​មិន​ស្គាល់ឈ្មោះ អាយុ ៣​ឆ្នាំ របួស​ក្បាល​ធ្ងន់ និង​ទី​៧.​ក្មេងស្រី​មិន​ស្គាល់ឈ្មោះ​អាយុ​១​ឆ្នាំ​៕

ករណី​កាប់សម្លាប់​មួយ​គ្រួសារ​នៅ​ខេត្ត​ព្រះសីហនុ សមត្ថកិច្ចចាប់​ឃាតករ​បាន​ហើយ​