ប៉ូលិស​ចាប់​ជនសង្ស័យ​២​នាក់ បញ្ជូនទៅ​តុលាការ ករណី​គ្រឿងញៀន​

ត្បូងឃ្មុំ: នគរបាល​បង្ក្រាប​បទ​ល្មើស គ្រឿងញៀន​ស្រុក បាន​ចំ​បង្ក្រាប​និង​ឃាត់ខ្លួន ជនសង្ស័យ​ជាមុខសញ្ញា ចែកចាយ​និង​រក្សាទុក​គ្រឿងញៀន​២​នាក់​​កាលពី​វេលា​ម៉ោង ៤​និង​៣០​នាទី រសៀល​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦  នៅ​ចំណុច​ភូមិ​ទី​៤ ឃុំ​ព្រែក​អា​ជី ស្រុ​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ​។​

​ជនសង្ស័យ​ទាំង​២​នាក់​ដែល​ឃាត់ខ្លួន​ទី​.១​ឈ្មោះ អាង អើត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​។ ទី២.​ឈ្មោះ អាង ស្រូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ អ្នក​ទាំង​២​រស់នៅ​ក្នុងភូមិ​កើតហេតុ​។​

​ក្រោយពី​ឃាត់ខ្លួន​កម្លាំង​ជំនាញ ដកហូត​វត្ថុតាង​មួយចំនួន រួមមាន សម្ភារៈ​សេពគ្រឿងញៀន​ជាច្រើន​។​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាងសំណុំរឿង​បញ្ជូនទៅ សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ចាត់ការ​បន្ត ទៅតាម​និតិ​វិធី​៕​

ប៉ូលិស​ចាប់​ជនសង្ស័យ​២​នាក់ បញ្ជូនទៅ​តុលាការ ករណី​គ្រឿងញៀន​