នារី​ម្នាក់​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ​ត្រូវ​ចោរឆក់​កាបូប​បាត់​

ភ្នំពេញ: នារី​ម្នាក់​បានមក​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកថ្លា ក្រោយពី​រូបនាងកំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង តាម​បណ្តោយ​ផ្លូវ​២៧១​ក្នុង​គោល​​បំណង​ទៅធ្វើ​ការ​នៅ​ម្តុំ​ផ្សា​ស្ទឹងមានជ័យ ហើយ​ត្រូវ​ក្រុមចោរ​ជិះ​តាម​ឆក់យក​កាបូប​បានសម្រេចបណ្តាលអោយ​ដួល​រងរបួស​ស្រាល​រលាត់​ដៃ​រលាត់​ជើង​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៦​និង​៥៥​នាទី​ព្រឹក​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦នៅ​ចំណុច​មុខ​ផ្សារ​ហេង​លី​តាម​បណ្តោយ​ផ្លូវ​២៧១​ភូមិ​ត្រពាំង​ឈូក​សង្កាត់ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​នារី​រងគ្រោះ​មានឈ្មោះ យូ សុខ​ជៀន អាយុ​២៥​ឆ្នាំ​មុខ របរ​បុគ្គលិក​វិ​ន​ស្នាក់នៅ​ផ្ទះជួលភូមិ​សេ​ប៉េសេ​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​និង​មាន​ស្រុកកំណើត​ភូមិ​ត្រពាំងសង្កែ​ឃុំ​ត្រពាំង​សង្កែ​ស្រុក​កំពត​ខេត្តកំពត​។​

​តាម​សំដី​ស្ត្រី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា​នៅមុន​កើតហេតុ​នាង​បាន​ជិះ​ម៉ូតូ​ម៉ាកហុងដា សេ​១២៥​ពណ៌​ខ្មៅ​ស៊េរី​២០០៧​ពាក់​ស្លាក​លេខ​កំពត​1B-2123​ចេញពីផ្ទះជួល​ម្នាក់ឯង​គោលបំណង​ទៅធ្វើ​ការ​នៅ​ម្តុំ​ផ្សារ​ស្ទឹងមានជ័យ​ដោយ​បើកបរក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ខ​ណះ​មកដល់​ចំណុច​ខាងលើ​ស្រាប់​​តែមាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥​ពណ៌​ខ្មៅ​មិន​ចាំ​ស្លាក​លេខ​មកពីក្រោយ​បានធ្វើ​សកម្មភាព​ឆក់យក​កាបូបស្ពាយ​ជំ​ហៀ​ង​របស់​នាង​បានសំរេចហើយ​បាន​បើក​គេចខ្លួន​ទៅ​ត្បូង​បាត់ស្រមោល បណ្តាលអោយ​នាង​ដួលម៉ូតូ​រងរបួស​រលាត់​ដៃ​រលាត់​ជើង​តែ​ស្រាល​។​

​នារី​រងគ្រោះ​បាន​ប្រាប់​អោយដឹងទៀតថា​នៅក្នុង​កាបូបស្ពាយ​របស់​នាង​មាន​ទូរស័ព្ទដៃចំនួន​២​គ្រឿង​លុយ​ចំនួន​៥០​ដុល្លារ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹកកាត​គ្រឺ​ម៉ូតូ​១​សន្លឹក​កាត​វិ​ន​១​សន្លឹក​និង​ឯកសារ​មួយចំនួន​។

​ក្រោយ​កើតហេតុ​នារី​រងគ្រោះ​បានត្រឹមតែ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាលទឹកថ្លា​តែប៉ុណ្ណោះ​។ ប្រជាពលរដ្ឋ​ជាច្រើន រស់នៅក្នុង​សង្កាត់​ទឹកថ្លា​មិន​សង្ឃឹមថា លោក​មេ​ប៉ុស្តិ៍​ទឹកថ្លា មាន​សមត្ថកិច្ច​ស្រាវជ្រាវ​និង​ចាប់​ក្រុម​សង្ស័យទាំងនោះ យកមក​ចាត់ការ​តាមច្បាប់ បានដែរ​ឫ​ទេ​។​ព្រោះ​កន្លងមក ក្រុម​ចោរលួច ចោរប្លន់ និង​ចោរឆក់ តែងតែ​កើតមាន​ជា​ញឹកញាប់​ក្នុង​ទឹកដី សង្កាត់​ទឹកថ្លាខណ្ឌ​សែន​សុខ មិនដែល​ឃើញ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប បាន​​ម្តងណា​ឡើយ​។ ជាពិសេស​បញ្ហា​ល្បែង ស៊ីសង គ្រឿងញៀន កំពុង​រីក​រាលដាល​កាន់តែខ្លាំងនៅក្នុង​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បើ​​ទោះបីជា​កម្លាំង​សមត្ថកិច្ច​បាន ចុះបង្ក្រាប​បានជា​ញឹកញាប់ យ៉ាងណា​ក៏​មិនចេះ​អស់​ដែរ ដូច​វែក​ចរលើទឹក​អញ្ចឹង បញ្ហា​ត្រង់​នេះហើយ ទើប​ក្រុម​ជនសង្ស័យ​​បងតូច បងធំ​យក​កន្លែង​នោះ ដើម្បី​លាក់ខ្លួន ដើម្បី​ធ្វើ​សកម្មភាព ផ្សេង​៕​

នារី​ម្នាក់​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ​ត្រូវ​ចោរឆក់​កាបូប​បាត់​