ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧ ទិវា​ជ័យជំនះ ៧​មករា នៅ​ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល ខេត្តស្វាយរៀង

ស្វាយរៀង: លោក សៅ សុ​វ​ណ្ណី ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ខេត្តស្វាយរៀង និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល នៅ​ព្រឹក​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦​នេះ បាន​អញ្ជើញ​ជា​អធិបតី នៅក្នុង​អង្គ​មី​ទ្ទិញ អបអរសាទរ​រំលឹក​ខួប​អនុស្សាវរីយ៍ លើក​ទី​៣៧ ទិវា​ជ័យជំនះ ៧​មករា ( ៧​មករា​១៩៧៩-៧​មករា​២០១៦)​។
​ពិធី ដែល​បាន​ប្រព្រឹត្តទៅ​ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល ខេត្តស្វាយរៀង ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​ប្រជាពលរដ្ឋ ដែលជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ឃុំ​ថ្នា​ធ្នង់​យ៉ាងច្រើន​កុះករ​។​

​នៅក្នុង​ឱកាស​នោះដែរ លោក សៅ សុ​វ​ណ្ណី បាន​មានប្រសាសន៍ថា រយៈពេល ៣៧​ឆ្នាំ​កន្លងទៅ ផ្តើមចេញពី​ជ័យជំនះ ៧​មករា ឆ្នាំ​១៩៧៩ ប្រជាជន​កម្ពុជា សម្រេច​ផ្លាស់ប្តូរ​សង្គម​យ៉ាង​ធំធេង ដែល​គ្មាន​នរណា នឹកស្មាន​ដល់​។ កម្ពុជា​ប្រែក្លាយ​ពី​វាលពិឃាដ​នៃ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ពី​សមរភូមិ​នៃ​សង្គ្រាម​ដ៍​រ៉ាំរ៉ៃ ការបែកបាក់​ជាតិ​ការបែងចែក​ទឹកដី​ក្លាយជា​ប្រទេស​តែមួយ​ដ៍​មាន​សុខសន្តិភាព សេរីភាព ឯកភាព ស្ថិរភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន ត្រូវបាន​លើក​កំពស់​ឥតឈប់ឈរ​។​

​នេះ​គឺជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល​ជាង ៥០០​ឆ្នាំ​មកនេះ បន្ទាប់ពី​សម័យអង្គរ​ដ៍​រុងរឿង​ដែ​ប្រជាជន​កម្ពុជា ទទួលបាន​នូវ​សន្តិភាព​ពេញលេញ មានការ​ឯកភាព​ជាតិ​ឯកភាព​ទឹកដី និង​កំពុង​រស់នៅ​យ៉ាង​សុខដុមរមនា​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ​។​

​ការពិត​ជាក់ស្តែង ដូច​បានលើកឡើង​ទាំងអស់​ខាងលើនេះ គឺ​គ្មាន​ជន​ណា ឬ​មជ្ឈដ្ឋាន​ណា អាចមក​បដិសេធ​ឬ​មូល​បង្កាច់​បានឡើយ ព្រោះ​ថ្ងៃ ៧​មករា ជា​ថ្ងៃកំណើត​ទី​២ របស់​ប្រជាជន​កម្ពុជា "​បើ​គ្មាន​ថ្ងៃ​មករា ក៏​គ្មានអ្វីៗ​ដូច​ថ្ងៃ​នេះដែរ​"៕​