ស្រវឹងស្រា ជិះ​ម៉ូតូ បុក​បង្គោល​ចំណាំង​ផ្លូវ រងរបួស​ធ្ងន់​

តាកែវ: បុរស​ម្នាក់ បាន​រងរបួស​ធ្ងន់ ត្រូវបាន​គេ​ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទី​ពេទ្យ​បង្អែក ខេត្តតាកែវ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ បើក​ម៉ូតូ ទៅបុក​បង្គោល​ចំណាំង​ផ្លូវ​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​១២៩ ចន្លោះ​បង្គោល គ​.​ម លេខ ២៦ និង ២៧ នៅ​ចំណុច​ស្ពាន​កំពង់​ចក ស្ថិតក្នុង​ភូមិក​ញ្ចិ​ល ឃុំ​កំពង់​ចក ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។​

​លោក ជុំ ឈឿន អធិការនគរបាល ស្រុក​ព្រៃកប្បាស បានអោយដឹងថា ម៉ូតូ​ម៉ាក​ហុងដា គុប​ជ្រុង C90 ពាក់​ស្លាក​លេខ កណ្ដាល 1P 4468 បើកបរ​ដោយ​ឈ្មោះ ថេត អ៊​ន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ បុខ​របរ​កសិករ រស់នៅ​ភូមិ​អន្លុង​តាសេក​ក្រោម ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តតាកែវ រងរបួស​ធ្ងន់​។​

​អ្នកឃើញ​ហេតុការណ៍ បាន​និយាយប្រាប់​ប៉ូលិស​ថា មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​មួយគ្រឿង បើកបរ​ក្នុងស្ថានភាព​ស្រវឹង ពី​លិចទៅ​កើត​លុះដល់​ចំនុច​ស្ពាន​កំពង់​ចក ក៏​រ៉េ​ចង្កូត​ទៅ​ស្តាំ​ដៃ បុក​ជាមួយ​បង្គោល​ចំណាំង​ផ្លូវ បណ្ដាលអោយ​រងរបួស​ធ្ងន់​៕​

ស្រវឹងស្រា ជិះ​ម៉ូតូ បុក​បង្គោល​ចំណាំង​ផ្លូវ រងរបួស​ធ្ងន់​

ស្រវឹងស្រា ជិះ​ម៉ូតូ បុក​បង្គោល​ចំណាំង​ផ្លូវ រងរបួស​ធ្ងន់​