នគរបាល​ខេត្តកណ្ដាល ចាប់ខ្លួន​ជនដៃដល់​ដែល​កាប់សម្លាប់​មួយ​គ្រួសារ នៅ​ក្បាលឆាយ​

កណ្តាល: ជនដៃដល់​ដែល​កាប់សម្លាប់​ជនរងគ្រោះ មួយ​គ្រួសារ​មាន​គ្នា ៧​នាក់ បណ្តាល​ឲ្យ​ស្លាប់ស្ត្រី ជា​ម្តាយ និង​កូនស្រី​អាយុ​១៣​ឆ្នាំ នៅ​តំបន់​ក្បាលឆាយ នោះ​ត្រូវបាន​កម្លាំងសមត្ថកិច្ច នគរបាល​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ចាប់ខ្លួន បាន​ហើយឈ្មោះ លុយ សុភ័ក្ត្រ បាន​នៅវេលា​ម៉ោង ៩​និង​៤១​នាទី ​ព្រឹក​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦ នៅ​ភូមិ​អន្លុង​ស្លែង ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល ចូលមកស្នាក់នៅ​កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ នៅផ្ទះ​ឈ្មោះ គួរ សាន ភេទ​ប្រុសអាយុ​៣៦​ឆ្នាំ ជា​កសិករ ត្រូវជា​បងធម៌ ធ្លាប់​រាប់អាន​គ្នា និង​ស្គាល់គ្នា​ពេល​នៅ​ធ្វើការងារ នៅ​ក្រុង​កំពង់សោម ។

​ករណីនេះ បានប្រគល់​ជូន​សមត្ថ​កិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​ចាត់ការ​តាមនីតិវិធី ។​

​កម្លាំង​សមត្ថកិច្ច​នគរបាល ក្រោម​កិច្ច​សហការគ្នាជាមួយ​ក​ម្លាំ​ង​នគរបាល នាយកដ្ឋានព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​កម្លាំង​នគរបាល ភ្នំពេញ និង​ខេត្ត​​កណ្តាល តាម​ស្រាវជ្រាវ រហូត​ចាប់ខ្លួន នៅ​ភូមិ​អន្លុង​ស្លែង ឃុំ​សំបួរមាស ស្រុក​មុខកំពូលខេត្តកណ្តាល​។​

​សូមបញ្ជាក់​៖ ករណី​ឃាត​កម្មនេះ កើតហេតុ​ការណ៍​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០នាទី​យប់​ថ្ងៃទី ២៩ ខែធ្នូ ២០១៥ នេះ កើតឡើង​នៅ​ភូមិ​១ សង្កាត់​១ ខេត្តក្រុងព្រះសីហនុ ខណ​:​ប្តី និង​ជា​ឪពុក​ចេញទៅ​នេសាទ​បាត់​។​

 លោក​ស្នងការរង​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា ជា​រឿង​គំនុំ ហើយ​ជនសង្ស័យ​ធ្លាប់ជាប់ពន្ធនាគារ និង​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​ជាច្រើន​ផងដែរ​នាពេល​កន្លង​ទៅ​។ ជនរងគ្រោះ​៧​នាក់ (​ប្រុស​២​ស្រី​៥) រួមមាន ទី​១​ជីដូន អាយុ​៦៥​ឆ្នាំ​មិន​ស្គាល់ឈ្មោះរបួស​ក្បាល​ធ្ងន់ ទី​២ ឈ្មោះ អ៊ុំ ផាន់​ណា ភេទ​ស្រី​អាយុ​៣២​ឆ្នាំ​ស្លាប់ ទី​៣ឈ្មោះ គង់ ផាន់​ណា​រី​ន អាយុ​១៣​ឆ្នាំ​ភេទ​ស្រី​ស្លាប់ ទី​៤ ឈ្មោះ គង់ ផាន់​ណា​រី ភេទស្រី អាយុ​១០​ឆ្នាំ របួស​ក្បាល​ធ្ងន់ ទី​៥ ឈ្មោះ គង់ ផាន់​ណា​សុន ភេទ​ប្រុស​អាយុ​៥​ឆ្នាំ របួស​ក្បាល​ធ្ងន់​ទី​៦ ក្មេងប្រុស​មិន​ស្គាល់ឈ្មោះ អាយុ​៣​ឆ្នាំ របួស​ក្បាល​ធ្ងន់ និង​ទី​៧ក្មេងស្រី​មិន​ស្គាល់ឈ្មោះ​អាយុ​១​ឆ្នាំ​។​

​ករណីនេះ បានប្រគល់​ជូន​សមត្ថ​កិច្ច​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕​

នគរបាល​ខេត្តកណ្ដាល ចាប់ខ្លួន​ជនដៃដល់​ដែល​កាប់សម្លាប់​មួយ​គ្រួសារ នៅ​ក្បាលឆាយ​

នគរបាល​ខេត្តកណ្ដាល ចាប់ខ្លួន​ជនដៃដល់​ដែល​កាប់សម្លាប់​មួយ​គ្រួសារ នៅ​ក្បាលឆាយ​
នគរបាល​ខេត្តកណ្ដាល ចាប់ខ្លួន​ជនដៃដល់​ដែល​កាប់សម្លាប់​មួយ​គ្រួសារ នៅ​ក្បាលឆាយ​