ហេតុតែស្នេហ៍ស្មោះ! កូនក្រមុំម្នាក់នេះ សុខចិត្តរៀបការ ជាមួយសាកសពគូដណ្តឹង ដែលស្លាប់ ស្របពេលជិតដល់…

ថៃ៖ វាពិតជារឿងគួរឲ្យសោកសង្រេងមួយ ដែលកូនក្រមុំអភ័ព្វម្នាក់ សុខចិត្តរៀបការជាមួយសាកសព ដែលជាគូដណ្តឹងរបស់នាង ស្របពេលដែលពួកគេបានស្រលាញ់គ្នា រហូតឈានដល់ដំណាក់កាល ជិតរៀបអាពាហ័ពិពាហ៍ទៅហើយនោះ ពោលគឺរយៈពេល ២ ទៅ៣ខែទៀតប៉ុណ្ណោះ។

ហេតុតែស្នេហ៍ស្មោះ! កូនក្រមុំម្នាក់នេះ សុខចិត្តរៀបការ ជាមួយសាកសពគូដណ្តឹង ដែលស្លាប់ ស្របពេលជិតដល់...
រូបភាពរបស់កូនក្រមុំអភ័ព្វ ព្រមទាំងសាកសពគូដណ្តឹងខ្លួន

បើតាមគេហទំព័របរទេសមួយ បានឲ្យដឹងថា កាលពីថ្ងៃច័ន្ទ ទី៤ មករាថ្មីៗនេះ មានកូនក្រមុំម្នាក់ ឈ្មោះថា Nan Thippharat បានសម្រេចចិត្តរៀបចំពិធីមង្គលការ នៅក្នុងពិធីបុណ្យសពគូដណ្តឹងខ្លួន ឈ្មោះថា Fiat ដែលបាន លាចាកលោក ទៅគ្មានថ្ងៃត្រឡប់វិញ។ នាងបានបង្ហោះរូបភាពចូលបណ្តាញសង្គមហ្វេសប៊ុក ដោយភ្ជាប់ជាមួយសារក្តុកក្តួលថា៖ “អូនតែងតែសុបិន្ត ពីមង្គលការរបស់ពួកយើង ហើយអូនក៏បានឃើញ ពួកយើងកាន់ដៃគ្នាទៀតផង។ សូមឲ្យបងទៅឲ្យបានស្ងប់ណា អូនស្រលាញ់បង Fiat។ ចូរចាំថា សុបិន្តពួកយើង បានក្លាយជាការពិតហើយ ”។

ក្រោយមករូបថតទាំងនោះ ត្រូវបានចែកចាយយ៉ាងច្រើន ត្រឹមតែរយៈពេលដ៏ខ្លី។ ក្នុងពិធីមង្គលការ ដ៏គួរឲ្យសោកសង្រេងនោះ ភ្ញៀវដែលចូលរួម និងអ្នកនិយមលេងអ៊ីនធឺណេត បានស្រក់ទឹកភ្នែក ដោយសារតែការអាណិតអាសូរដល់ពួកគេ។

យ៉ាងណាមិញ បើតាមប្រភពដដែលបានឲ្យដឹងថា ការស្លាប់របស់លោក Fiat គឺពិតជាធ្វើឲ្យក្រុមគ្រួសារ ក៏ដូចជា គូដណ្តឹង មានការតក់ស្លុត និងភ្ញាក់ផ្អើលជាខ្លាំង ព្រោះគាត់មិនបានបង្ហាញអាការៈអ្វីទាំងអស់ មុនពេលស្លាប់ ស្រាប់តែកើតមានជម្ងឺគាំងបេះដូងភ្លាមៗទៅវិញ៕

ហេតុតែស្នេហ៍ស្មោះ! កូនក្រមុំម្នាក់នេះ សុខចិត្តរៀបការ ជាមួយសាកសពគូដណ្តឹង ដែលស្លាប់ ស្របពេលជិតដល់...
ហេតុតែស្នេហ៍ស្មោះ! កូនក្រមុំម្នាក់នេះ សុខចិត្តរៀបការ ជាមួយសាកសពគូដណ្តឹង ដែលស្លាប់ ស្របពេលជិតដល់...
ហេតុតែស្នេហ៍ស្មោះ! កូនក្រមុំម្នាក់នេះ សុខចិត្តរៀបការ ជាមួយសាកសពគូដណ្តឹង ដែលស្លាប់ ស្របពេលជិតដល់...
ហេតុតែស្នេហ៍ស្មោះ! កូនក្រមុំម្នាក់នេះ សុខចិត្តរៀបការ ជាមួយសាកសពគូដណ្តឹង ដែលស្លាប់ ស្របពេលជិតដល់...
ហេតុតែស្នេហ៍ស្មោះ! កូនក្រមុំម្នាក់នេះ សុខចិត្តរៀបការ ជាមួយសាកសពគូដណ្តឹង ដែលស្លាប់ ស្របពេលជិតដល់...
ហេតុតែស្នេហ៍ស្មោះ! កូនក្រមុំម្នាក់នេះ សុខចិត្តរៀបការ ជាមួយសាកសពគូដណ្តឹង ដែលស្លាប់ ស្របពេលជិតដល់...
ហេតុតែស្នេហ៍ស្មោះ! កូនក្រមុំម្នាក់នេះ សុខចិត្តរៀបការ ជាមួយសាកសពគូដណ្តឹង ដែលស្លាប់ ស្របពេលជិតដល់...
ហេតុតែស្នេហ៍ស្មោះ! កូនក្រមុំម្នាក់នេះ សុខចិត្តរៀបការ ជាមួយសាកសពគូដណ្តឹង ដែលស្លាប់ ស្របពេលជិតដល់...

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • ហេតុតែស្នេហ៍ស្មោះ! កូនក្រមុំម្នាក់នេះ សុខចិត្តរៀបការ ជាមួយសាកសពគូដណ្តឹង ដែលស្លាប់ ស្របពេលជិតដល់…已关闭评论
  • 47 views
  • Hide Sidebar
    A+
Publish on:2016/01/07  Category:ប្លែកៗ