ឧត្តមសេនីយ៍ ផ្កាយ៣ម្នាក់ ជាម្ចាស់ផែកាណូត ទេសចរណ៍ដើមពោធិ៍ កំពុងក្តោបអាជីវកម្ម ដឹកភ្ញៀវទេសចរណ៍ ទស្សនាទន្លេ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ ពត៌មានដែលទទួលបាន អោយដឹងថា ម្ចាស់ផែកាណូតដរ ទេសចរណ៍ដើមពោធិ៍ មាត់ទន្លេផ្សារក្រោម ក្រុងកំពង់ឆ្នាំង  មិនអោយក្រុមការណូត ដរ ចាស់ចំនួន៧គ្រឿង ចូលចតក្នុងកំពង់ផែ របស់ខ្លួនឡើយ ខណៈតម្រូវ ការភ្ញៀវទេសចរណ៍ កំពុងត្រូវការសេវាដឹកជញ្ជូន ដែលមានបទពិសោធន៍ និងស្តង់ដារ ។ ពាក់ព័ន្ធករណីនេះផងដែរ គេសង្កេតឃើញក្រុមកាណូតដរ ប្រមាណ៧គ្រឿងទៀត នៅចតនៅមាត់ទន្លេ ឯផែកំពង់ ចម្លងកំពង់ឆ្នាំង-កំពង់លែងទៅវិញ ដោយពួកគាត់អះអាងថា ម្ចាស់ផែទេសចរណ៍ថ្មី មិនអោយពួកគាត់ ចូលចតដោយក្នុងសៀវភៅបន្ទុកត្រឹមតម្លៃ១៥០០រៀល ទៅ២០០០រៀលប៉ុណ្ណោះ ពួកគាត់អោយ រហូត៣០០០ រៀល តែគេមិនអោយចូលចតទៀត ។ ទន្ទឹមគ្នានេះ ភ្ញៀវទេសចរណ៍អន្តរជាតិ មកទស្សនាខេត្តកំពង់ឆ្នាំង តាម រយៈទូកទេសចរណ៍ដើរចុះតាមជណ្តើរផែកំពង់ចម្លង ជាមួយហ្វូងប្រជាពលរដ្ឋ កំពុងជញ្ជូនសំភារៈដាក់កាណូតដរ មើលទៅហាក់ដូចជាការរៀបចំគ្មានសណ្តាប់ធ្នាប់ ក្នុងចំណោមភ្ញៀវទេសចរណ៍បរទេសទាំងនោះ មានភ្ញៀវម្នាក់ ចេះនិយាយភាសាខ្មែរតិចតួច មាននិយាយជាសាធារណៈថា « អូ! រញ៉េរញ៉ៃ មិនល្អ » ។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចនៅទីនោះដែលសុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា ម្ចាស់ផែកាណូតទេស ចរណ៍ ដើមពោធិ៍ ចង់ក្តោបក្តាប់ទីផ្សារដឹកជញ្ជូនភ្ញៀវទេសចរណ៍ នៅមាត់ទន្លេផ្សារក្រោមទាំងអស់ មិនអោយ នរណាចូលរកស៊ីនៅទីនោះបានឡើយ បច្ចុប្បន្ននេះម្ចាស់ផែបានដាក់កាណូត មួយគ្រឿងហើយ ហើយបន្តដាក់ មួយគ្រឿងទៀត ។ ប្រភពខាងលើបានបន្តប្រាប់ថា ម្ចាស់ផែទេសចរណ៍លឺថាជាថ្នាក់ឧត្តមសេនីយ៍ពាក់ផ្កាយ៣ នៅក្រសួងមហាផ្ទៃ ។

ជុំវិញបញ្ហាខាងលើនេះ ត្រូវបានអ្នករត់កាណូតទេសចរណ៍បង្ហើបអោយដឹងថា ពួកគាត់មានអាជ្ញាប័ណ្ណដឹកភ្ញៀវ ទេសចរណ៍ ប៉ុន្តែថៅកែថ្មីមិនអោយពួកគាត់ចតកាណូតក្នុងផែ ខណៈភ្ញៀវទេសចរណ៍អន្តរជាតិ ក៍ដូចជាភ្ញៀវ ទេសចរណ៍ជាតិដែលកំពុងត្រូវការពួកគាត់ ដោយទូករបស់ពួកគាត់រចនាបែបខ្មែរ តាមស្តង់ដារដែលភ្ញៀវ ទេសចរណ៍នាពេលបច្ចុប្បន្ននេះ ។ ដោយឡែកក្រុមអ្នកបកប្រែ និយាយថា ពួកគាត់ចង់បានកាណូតដរ ដែលមានស្រាប់ហើយមានបទពិសោធន៍ក្នុងការដឹកភ្ញៀវប្រមាណ១០ឆ្នាំមកនេះ ។

អ្នកយកពត៌មាន មិនទាន់អាច សុំការអត្ថាធិប្បាយពីអាជ្ញាធរពាក់ព័ន្ធ នៅឡើយទេនៅរសៀលថ្ងៃទី០៧-មករា-២០១៦នេះ ។