អ្នកលេង​ដាវ​សាមូរ៉ៃ ចូល​កាប់​យុវជន​មួយក្រុម​នៅ​ហាង​កាហ្វេ

ភ្នំពេញ ៖ អ្នកលេង​ដាវ​សាមូរ៉ៃ ១​​ ក្រុម​មាន​គ្នា​ប្រមាណ​ជាង​ ១០​ នាក់ បាន​ជិះ​ម៉ូតូ​ចំនួន ​៦ ទៅ​ ៧ ​គ្រឿង បាន​ទៅធ្វើ​សកម្មភាព​កាប់ ប្រហារ​ប៉ុនប៉ង​សម្លាប់ យុវជន​ ១ ​ក្រុម​ទៀត​ដែលមាន​គ្នា ៦​នាក់ ប៉ុន្តែ​គូទំនាស់​ដឹង ខ្លួន​មុន​បាននាំគ្នា​រត់គេច​រួច ខណៈនោះ​ស្ត្រី​ម្ចាស់​ហាង បាន​ចេញទៅ​មើល ត្រូវ​ជន​នោះ​គំរាមកំហែង ត្រូវបាន យុវជន​ម្នាក់​ដែលជា​កូនប្រុស​គាត់ ចេញទៅ​ជួយ​ក៏ត្រូវ​ជនដៃដល់​កាប់ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ រយះ​ក្បាល ដាច់​សាច់​ដល់​លលាដ៍ក្បាល ហូរឈាម​កក្លាក់​សន្លប់​ឈឹង​នៅនឹងកន្លែង​ដេរ​ចំនួន​៧​ថ្នេរ​។ មិន​តែ ប៉ុណ្ណោះ​ក្រុម​ជនបង្ក​បានកា​ប់យក​កន្ទុយ​ម៉ូតូ ដែលមាន​ជាប់​ស្លាក​លេខ ចំនួន​២​គ្រឿង និង​កាប់បំផ្លាញ​ម៉ូតូ ២​គ្រឿង​ទៀត បង្ក​ឲ្យ​មានការ​ខូចខាត យ៉ាងដំណំ​បន្ទាប់មក​ទើប​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល ។​ ហេតុ​លារ​ណ៏​នោះ បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោងជាង​៤​រសៀល​ថ្ងៃទី​០៥  ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះល្វែង​លេខ B26 លក់​កាហ្វេ​និង​តែ​គុជ យីហោ Honey Milk’s ស្ថិតនៅ តាមផ្លូវ​បេតុង ខាងកើត​របង​វិទ្យាល័យ​ជម្ពូ​វ័ន ភូមិ​ថ្នល់បំបែក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

អ្នកលេង​ដាវ​សាមូរ៉ៃ ចូល​កាប់​យុវជន​មួយក្រុម​នៅ​ហាង​កាហ្វេ

ជនរងគ្រោះ ដែល​រងរបួស​ធ្ងន់​ត្រូវបាន​គេ​ស្គាល់ ឈ្មោះ អ៊ូ សុខ​ហេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​និស្សិត​ និង​ គឺជា​កូន​ម្ចាស់​ហាង កើតហេតុ​ខាងលើ​របួស​រយះ​ក្បាល​ដល់​លលាដ៍​ដេ​ច​ឋំ​នួន​៧​ថ្នេរ សន្លប់​ស្ដូកស្ដឹង​។ ចំណែក ម៉ូតូ​របស់គេ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CL-0748 ត្រូវ​ជនពាល​កាប់​បែក​កុង​ទ័​រ​ខ្ទេច ។ តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ដោយឡែក​ម៉ូតូ​៣​គ្រ​ទីង​ទៀត មាន​ ១ ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1EF-5012 ដែលមាន​ម្ចាស់​ឈ្មោះ ហួរ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​ ១៨​ឆ្នាំ ជា​សិស្ស ស្នាក់នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ត​ករូវ​ជន​ស្ទាវ​ដៃដល់ កាប់​យក​កន្ទុយ​និង​ស្លាក​លេខ​ទៅ​បាត់ និង​បែក​កុង​ទ័​រ ។ ២ ម៉ាក ហុងដា​ឌ្រី​ម សេ​១១០ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BT-5518 ម្ចាស់​ឈ្មោះ អេង សុខ​ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស ស្នាក់នៅ​ក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ ត្រូវ​ជនសង្ស័យ​កាប់​យក​កន្ទុយ​និង​ស្លាក​លេខ​ទៅ​បាត់ និង​បែក​កុង​ទ័​រដែរ​ ។ ៣ ​ម៉ាក​ហុងដា ស្កូ​ប​ពី ពណ៌​ស លាយ​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ 1AX-2418 ម្ចាស់​ឈ្មោះ មុិ​ល យ៉ុង វ៉ាន់​សាក់ ភេទ​ប្រុស អាយុ ​១៧​ឆ្នាំ មុខរបរ​សិស្ស ស្នាក់នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

អ្នកលេង​ដាវ​សាមូរ៉ៃ ចូល​កាប់​យុវជន​មួយក្រុម​នៅ​ហាង​កាហ្វេ

អ្នកដឹង​ហេតុ​ការ​ណ៏​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ក្រុមយុវជន​ដែលមាន​គ្នា​៦​នាក់​ក្នុងនោះ មានឈ្មោះ ហួរ សុ​ភ័​ក្រ​ អេង សុខ​ណា  មុិ​ល យ៉ុង​វ៉ាន់​សាក់ រួម​ជាមួយ និង ​មិត្តភក្ដិ​ ៣​នាក់​ទៀត បាន​ចូលទៅ ផឹក​កាហ្វេ​និង​តែ​គុជ​នៅក្នុង​ហាង Honey Milk’s ​នោះ ។​ ចំណែក​ជនរងគ្រោះ​ឈ្មោះ អ៊ូ សុខ​ហេង និង ​ក្រុមគ្រួសារ កំពុង លាយ​ម្សៅ សម្រាប់ធ្វើ​នំ​លក់ ខាងក្រោយ កន្លែង​ចង្ក្រាន​បាយ​ ។ លុះ​មួយសន្ទុះ​ក្រោម​មក ស្រាប់តែ​ក្រុម​ជនសង្ស័យ ខាងលើ​បាន​ជិះ​ម៉ូតូ​ ៦​ ទៅ​ ៧​ គ្រឿង​ទៅ ធ្វើ​សកម្មភាព​ដេញ​កាប់ ប៉ុន្តែ​យុវជន​ទាំង​៦​នាក់​នោះ បាននាំគ្នា​រត់គេច ខ្លួន​រួច ហើយ​ស្ត្រី​ម្ចាស់​ហាង ចេញទៅ​មើល​ត្រូវបាន ក្រុម​ជនពាល​ដេញ​កាប់​ទៀត ទើប​កូនប្រុស​ចូលទៅ​ជួយ ហើយ​ត្រូវបាន​ជនដៃដល់​កាប់​បណ្ដាល​ឲ្យ​របួស បន្ទាប់មក​ជនពាល​បាន​កាប់​ផ្ដាច់​កន្ទុយ​និង​ស្លាក​លេខ​ម៉ូតូ យកទៅ​អស់​គ្រឿង​និង​កាប់បំផ្លាញ កុង​ទ័​រ​ម៉ូតូ​ខូចខាត​២​គ្រឿង​ទៀត រួច​ទើប​គេចខ្លួនបាត់​ដោ សុវត្ថិភាព​ ។ ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​គេ​នាំទៅ​សង្គ្រោះ បន្ទាន់​ភ្លាមៗ​ហើយ​ប៉ូលិស​បាន សន្និដ្ឋានថា នេះ​ជា​រឿង​គំនុំ ហើយ​កំពុងធ្វើការ​ស្រាវជ្រាវ និង​ទទួល​ពាក្យបណ្ដឹង​ជនរងគ្រោះ​ហើយ​ ៕ (ប្រភព TV5)

អ្នកលេង​ដាវ​សាមូរ៉ៃ ចូល​កាប់​យុវជន​មួយក្រុម​នៅ​ហាង​កាហ្វេ