សម្តេច ហ៊ុន សែន ប្តេជ្ញា​ដឹកនាំ​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​

​រាជធានី​ភ្នំពេញ​៖សម្តេច​តេ​ជោ ហ៊ុន សែន  នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦​នេះ បានបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត ក្នុងការ​ដឹកនាំ​ប្រទេស​កម្ពុជា ឲ្យ​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​ទៅទៀត ជាពិសេស​បន្ត​អនុវត្តន៍​កំណែទម្រង់​គ្រប់​វិស័យ នេះ​បើតាម Facebook Page ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ចេញផ្សាយ​នៅវេលា​ថ្ងៃ​ត្រង់នេះ​។​

​នៅ​ព្រឹក​ថ្ងៃទី ៧ ខែមករា ឆ្នាំ​២០១៦​នេះ សម្តេច​តេ​ជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត បាន​អញ្ជើញ​ចូលរួម​ក្នុង​ទិវា​រំលឹក​ខួប​ទី​៣៧ នៃ​ទិវា​ជ័យជំនះ ៧​មករា ជាមួយ​សមាជិក​សមាជិកា និង​ប្រជាពលរដ្ឋ​រាប់ពាន់នាក់​នៅ​ទីស្នាក់ការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

៧ មករា បានធ្វើ​ឲ្យ​ប្រទេសជាតិ​រស់​ឡើងវិញ និង​ស្ថិតស្ថេរ​គង់វង្ស និង​រីកចម្រើន​រហូតមកដល់​សព្វថ្ងៃនេះ​។ ទោះបីជា​រយៈពេល ៣៧​ឆ្នាំ បាន​កន្លងផុត​ទៅហើយ​ក្តី ក៏​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ នៅតែ​រស់​រវើក​ជានិច្ច ក្នុង​ដូង​ចិត្ត​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប​ដែល​ស្នេហា​សន្តិភាព សេរីភាព និង​យុត្តិធម៌​ទាំងអស់​លើ​ពិភពលោក​។​

​ពិធីបុណ្យ​រំលឹក​ទិវា​ជ័យជំនះ ៧​មករា ជា​ប្រវត្តិសាស្ត្រ​ថ្ងៃនេះ គឺ​ក្នុង​ស្មារតី​គោរព​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​បំផុត ចំពោះ​វីរ​យុទ្ធជន យុទ្ធ​នារី អ្នកស្នេហាជាតិ ដ៏​ច្រើន​ឥត​គណនា ដែល​បាន​ប្រយុទ្ធ និង​ពលី​កម្ម​យ៉ាង​អង់អាច ក្លាហាន​បំផុត ក្នុងការ​រំដោះប្រទេស​ក​ម្ពុ​ជា​ពី របប​ប្រល័យពូជសាសន៍ ។ យើងទាំងអស់គ្នា សូម​លំឱនកាយ​គោរព​ដួង​វិញ្ញាណក្ខន្ធ​របស់​ប្រជាជន​ជនរួមជាតិ​យើង​ជាង​បី​លាន​នាក់ ដែល​បាន​ត្រូវ​សម្លាប់​យ៉ាង​អយុត្តិធម៌​បំផុត ក្រោម​របប​ប្រល័យពូជសាសន៍ និង​សូម​ឧទ្ទិស​បួងសួង​សូម​ឲ្យ​ដួងព្រលឹង របស់លោក​អ្នក​ទាំ​នោះ បាន​ទៅកាន់​សុគតិភព ជា​រៀងរហូត​។​

​ប្រជាជន​កម្ពុជា​នាពេល​បច្ចុប្បន្នកំពុង​រស់នៅ​ប្រកប ដោយ​សុទិដ្ឋិនិយម​ជាមួយ​ក្តី​សោមនស្ស​រីករាយ​ក្រៃលែង ចំពោះ​សមិទ្ធផល​ដែល​បានកើត ឡើងជា​បន្តបន្ទាប់​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា​។ ខឿន​ឯករាជ្យ​អធិបតេយ្យ បូរណភាព​ទឹកដី និង​សន្តិភាព ត្រូវបាន​ការពារ​មោះមុត​ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​មាន​ភា​ព​ល្អប្រសើរ ទោះបីជា​មានការ​រំខាន​ពី​សកម្មភាព​នយោបាយ​ខ្លះៗ​ក្តី​។​

​ក្នុងនាម​ជា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្ដេជ្ញាចិត្ត​ក្នុងការ​ដឹកនាំ​ប្រទេស​កម្ពុជា ឲ្យ​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់ ជាពិសេស​បន្ត​អនុវត្តន៍​កំណែទម្រង់​គ្រប់​វិស័យ​ដែល​បានកំណត់​ក្នុង​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ ដោយ​តាំងចិត្ត​ខ្ពស់​ដើម្បី​លើក​កំពស់ និង​អភិបាលកិច្ច​ល្អ​របស់​ស្ថាប័ន និង​គ្រប់ផ្នែក​ព្រមទាំង​ផ្ដល់​សេវា​សា​ធា​រណះ​គ្រប់​ប្រភេទ ប្រកបដោយ​ប្រ​សិទ្ឋិ​ភាព តម្លារ​ភាព និង​គុណភាព​សំរាប់​ការរស់នៅ​របស់​ប្រជាជន​។​

​នៅ​ចុងបញ្ចប់​នៃ​ពិធី សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ទទួល​បាច់ផ្កា​អបអរសាទ​ពី​បណ្ដា​ស្ថាប័ន​ផ្សេងៗ ស្ថានទូត និង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាច្រើន ព្រមទាំង​បាន​ព្រលែង​ព្រាប​សន្តិភាព និង បង្ហោះ​ប៉ោង​ប៉ោង​ក្នុង​បរិយាកាស​រីករាយ​ក្រៃលែង​៕

សម្តេច ហ៊ុន សែន ប្តេជ្ញា​ដឹកនាំ​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​
សម្តេច ហ៊ុន សែន ប្តេជ្ញា​ដឹកនាំ​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​
សម្តេច ហ៊ុន សែន ប្តេជ្ញា​ដឹកនាំ​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​
សម្តេច ហ៊ុន សែន ប្តេជ្ញា​ដឹកនាំ​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​
សម្តេច ហ៊ុន សែន ប្តេជ្ញា​ដឹកនាំ​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​