ប្រទះ​ឃើញ​គំនរ​ឈើ​សុ​ក្រំ និង​កកោះ​ច្រើន​កំណាត់​លាក់​ក្នុង​ព្រៃ

ខេត្តរតនគិរី ៖ គំន​រ​ឈើ​សុ​ក្រំ​ និង​កកោះ​​ជា​ច្រើន​កំណាត់ ​ដែល​លាក់​​រាយ​​ប៉ាយ​ក្នុង​ព្រៃ​​នៅ​ស្រុក​តា​វែង ​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ ​ហើយ​បាន​​រាយការណ៍​ប្រាប់​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​វ៉ើន​​សៃ​ ចុះ​មកពិនិត្យ និង​រឹប​អូស​យក​មក​រក្សារ​ទុក​នៅ​​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្ត​ ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​ចាត់ការ​តាម​ច្បាប់​ ។

តាម​ប្រភព​ឱ្យ​ដឹង​ថា​ ក្រោយ​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​វ៉ើន​​សៃ​ទទួល​បាន​ដំណឹង​ហើយ​ ក៏​បានសុំ​​យោបល់​ពី​ព្រះ​រាជអាជ្ញា​រង​លោក​ម៉​ម​ វណ្ណ​ដា​ ដឹកនាំកម្លាំង​ចុះ​​បង្ក្រាប​ផ្ទាល់​ដល់​កន្លែង​កាលពី​វេលា​ម៉ោង​​០៨ និង៣០​នាទី​ព្រឹក​​ថ្ងៃ​ទី​០៧​ មករា ​២០១៦​ ស្ថិត​ក្នុង​ឃុំ​តា​វែង​លើ ​ស្រុក​តា​វែង​ ​។

លោក​ជា ​កុ​ណា​រា​ នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើវ៉ើន​សៃ​ កាន់​​បី​ស្រុក ​គឺ​ស្រុក​អូរ​ជុំ ​ស្រុក​វ៉ើន​សៃ​ និង​ស្រុក​តា​វែង ​បានឱ្យ​ដឹង​ថា ​​​លោក​ទទួល​​បាន​ដំណឹង​ថា បើ​កន្លែង​ណា​មាន​លាក់ ​ឬ​ស្តុ​ក​​ឈើ​​ ​​ប្រជាពលរដ្ឋ​ត្រូវរាយការណ៍​ភ្លាម ​លោក​​ប្រាកដជា​ចុះ​ទៅ​​បង្ក្រា​ប ។ ​​