តួក​គី​ចាប់​បាន​គ្រឿងញៀន​១៣តោនលើ​នាវា​មួយ​

ក្រសួង​​មហា​ផ្ទៃ​តួក​គី​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៦ មករា ថា កង​កម្លាំង​សន្តិ​សុខ​តួក​គី​ចាប់បាន​គ្រឿង​ញៀនថា កញ្ឆា​១៣​តោន​លើ​នាវា​មួយ​គ្រឿង​ដែល​បើក​បរ​ក្នុង​ដែន​ទឹក​លី​ប៊ី។

សរុប​មនុស្ស​១០​នាក់​ត្រូវ​ចាប់​ខ្លួន​លើ​នាវា​បូល​វី​នោះ​ពេល​ឃាត់​កាល​ពី​យប់​ថ្ងៃ​ទី​៥ មករា ក្នុង​ដែន​ទឹក​នៃ​ទី​ក្រុង TOBROUK ភាគ​ខាង​កើត​លី​ប៊ី។

ប្រតិ​បត្តិ​ការ​នេះ​ធ្វើ​ឡើង​ដោយ​ទទួល​បាន​​ព័ត៌​មាន​ស៊ើប​ការណ៍របស់​ប៉ូលិស​តួក​គី។

កង​ឆ្មាំ​ឆ្នេរ​សមុទ្របាន​ដេញ​តាម​ជាមួយ​នាវា​មួយ​គ្រឿង និង​យន្ត​ហោះ១គ្រឿង​នូវ​នាវា​កា​ហ្គោ​សង្ស័យ​មាន​ឈ្មោះ​ JOUDI ៕