Klopp ទិញ​បាន​ខ្សែ​បម្រើ​ដំបូង​មក​ Liverpool


Klopp ទិញ​បាន​ខ្សែ​បម្រើ​ដំបូង​មក​ Liverpool

ហង្ស​ក្រហម​ Liverpool ទិញ​បាន​ខ្សែ​បម្រើ Marko Grujic របស់​ក្រុម Red Star Belgrade ក្នុង​តម្លៃ ៥,១ លាន​ផោន និង​ផ្ដល់​កុងត្រា​រយៈពេល​ ៤ ឆ្នាំ។

 

ប៉ុន្តែ ខ្សែ​បម្រើ​ឆ្នើម​ស៊ែប​វ័យ​១៩​ឆ្នាំ​រូប​នេះ​បន្ត​លេង​ជា​លក្ខណៈ​ខ្ចី​ជើង​ឲ្យ​ក្លិប Red Star Belgrade ជា​បណ្ដោះ​អាសន្ន រួច​ចូល​លេង​ឲ្យ Liverpool នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ខាង​មុខ​នេះ។

 

Klopp ទិញ​បាន​ខ្សែ​បម្រើ​ដំបូង​មក​ Liverpool

Marko Grujic (ក្រហម)

 

Grujic ដែល​ឈ្នះ​ជើង​​ឯក U-20 World Cup ឆ្នាំ​២០១៥ និយាយ​ថា “​ខ្ញុំ​ពិត​ជា​រំភើប និង​មាន​មោទនភាព​ដែល​មក​ទី​នេះ [Liverpool]។

 

Grujic ស៊ុត​បាន​៥​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២២​ប្រកួត​សម្រាប់​ក្រុម​កំពូល​តារាង​ស៊ែប Red Star នៅ​រដូវ​កាល​នេះ។
កីឡាករ​ឆ្នើម​នេះ គឺ​ជា​កីឡាករ​ដំបូង​គេ​ដែល​ Jurgen Klopp បាន​ទិញ​ចូល បន្ទាប់​ពី​ក្លាយ​អ្នក​ចាត់​ការ Liverpool តាំង​ពី​ខែ​តុលា ឆ្នាំ​មុន៕

 

 

ដោយ៖ សុផាត
ប្រភព៖ BBC