អតីត​ចាត់​ការ Real៖ Ronaldo ត្រូវ​ដឹង​​ថា​ខ្លួន​ឯង​មិន​មែន​ជា​មេ​នៅ Real ឡើយ!


អតីត​ចាត់​ការ Real៖ Ronaldo ត្រូវ​ដឹង​​ថា​ខ្លួន​ឯង​មិន​មែន​ជា​មេ​នៅ Real ឡើយ!

អតីត​អ្នក​ចាត់​ការ​ Real Madrid បាន​ព្រមាន​ថា ក្លិប​នឹង​មាន​បញ្ហា បើ​សិន​កំពូល​តារា​ជើង​ស៊ុត​របស់​ខ្លួន​ព្យាយាម​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​លើ​អ្នក​ចាត់​ថ្មី Zinedine Zidane។

 

Cristiano Ronaldo ត្រូវ​តែ​ដឹង​ច្បាស់​ថា ខ្លួន​ឯង​មិន​ជា​មែន​មេ​នៅ Real Madrid ឡើយ។ នេះ​បើ​យោង​តាម​សម្ដី​របស់​លោក Vanderlei Luxemburgo អតីត​អ្នក​ចាត់​ការ​ក្លិប​ស្ដេច​ស​មួយ​នេះ។

 

អតីត​ចាត់​ការ Real៖ Ronaldo ត្រូវ​ដឹង​​ថា​ខ្លួន​ឯង​មិន​មែន​ជា​មេ​នៅ Real ឡើយ!

 

Zindane ត្រូវ​បាន​តែងតាំង​ជំនួស​អ្នក​ចាត់​ការ​ចាស់ Rafa Benitez កាល​ពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី Real បាន​សម្រេច​បណ្ដេញ Benitez ចេញ ក្រោយ​ពី​កាន់​តំណែង​អស់ ៧ ខែ​មក ដោយ​លេច​ឮ​ថា​មាន​បញ្ហា​មិន​ចុះ​សម្រុង​ជាមួយ​កីឡាករ​សំខាន់ៗ ក្នុង​នោះ​មាន​ទាំង Ronaldo ដែរ។

 

Luxemburgo ព្រមាន​ថា “Ronaldo ត្រូវ​តែ​ដឹង​ថា មាន​មនុស្ស​ដែល​មាន​ជំនាញ​ដឹកនាំ និង​យល់​ដឹង​វិស័យ​បាល់ទាត់​ច្បាស់​ម្នាក់​នៅ​ទី​នេះ។ បើ​សិន Ronaldo គិត​ថា ខ្លួន​ឯង​ជា​គ្រូ​បង្វឹក នោះ​នឹង​មាន​បញ្ហា​ហើយ។ Ronaldo ត្រូវ​ច្បាស់​ថា ខ្លួន​ឯង​ជា​កីឡាករ មិន​មែន​គ្រូ​បង្វឹក​ឡើយ។ នៅ Barcelona វិញ Messi ជា​គំរូ​ដ៏​ល្អ​បំផុត។ ក្រោម​ការ​ដឹកនាំ​របស់ Pep Guardiola, Messi គ្រាន់​តែ​ជា​កីឡាករ​ប៉ុណ្ណោះ។ ជាមួយ Neymar វិញ Messi នៅ​តែ​ជា​កីឡាករ​ដដែល។ Messi ជា​កំពូល​តារា ប៉ុន្តែ​នៅ​តែ​ជា​កីឡាករ។ ហ្នឹង​ហើយ គឺ​ជា​ដែន​កំណត់​របស់ Messi”។

 

អតីត​ចាត់​ការ Real៖ Ronaldo ត្រូវ​ដឹង​​ថា​ខ្លួន​ឯង​មិន​មែន​ជា​មេ​នៅ Real ឡើយ!

 

អតីត​ចាត់​ការ Real៖ Ronaldo ត្រូវ​ដឹង​​ថា​ខ្លួន​ឯង​មិន​មែន​ជា​មេ​នៅ Real ឡើយ!

ថ្ងៃ​បង្ហាត់​ដំបូង​របស់ Zidane, Ronaldo ដោះ​អាវ​ឲ្យ​គ្រូ​បង្វឹក​កាន់ ត្រូវ​គេ​ចាប់​អារម្មណ៍

 

ដោយ៖ សុផាត
ប្រភព និង​រូបថត៖ Goal, Telegraph, Independent, Dailymail