កុក បុរិស សម្រេច​បន្ត​កុងត្រា​២​ឆ្នាំ​ទៀត​ជា​មួយ​ភ្នំពេញ​ក្រោន


កុក បុរិស សម្រេច​បន្ត​កុងត្រា​២​ឆ្នាំ​ទៀត​ជា​មួយ​ភ្នំពេញ​ក្រោន

ក្លឹប​ភ្នំពេញ​ក្រោន​បាន​សម្រេច​ចុះ​កុងត្រា​បន្ត​រយៈ​ពេល​២​ឆ្នាំ​ជា​មួយ​ខ្សែ​ការពារ​ខ្មែរ-បារាំង​ កុក បុរិស សម្រាប់​រដូវ​កាល​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​នា​ពេល​ខាង​មុខ។

 

នៅ​លើ Facebook ផ្ទាល់​ខ្លួន​ ខ្សែ​ការពារ​ឆ្នើម កុក បុរិស បាន​សរសេរ​ថា ៖«អរគុណ​លោក ឫទ្ធី សំណាង និង Tommy Lim ដែល​បាន​យល់​ព្រម​ជា​មួយ​ខ្ញុំ។ ពួក​គេ​បាន​​ផ្តល់ទំនុក​ចិត្ត​ដល់​ខ្ញុំ និង​បង្ហាញ​ការ​គោរព​ចំពោះ​ការងារ​របស់​ខ្ញុំ​រយៈ​ពេល​​៣​ឆ្នាំ។ ឥឡូវ​គោល​បំណងរបស់​ខ្ញុំ​គឺ​ជួយ​ក្រុម​របស់​ខ្ញុំ​ឲ្យ​រីក​ចម្រើនទាំង​កម្រិត​បច្ចេកទេស និង​កេរ្តិ៍​ឈ្មោះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ខ្ញុំ​មិន​អាច​​លះ​បង់​ចោល​ក្រុម​របស់​ខ្ញុំ​ចោល​ឡើយ បន្ទាប់​ពី​បាន​ក្លាយ​ជា​​ប្រធាន​ក្រុម​រយៈ​ពេល​មួយ​ឆ្នាំ។ ខ្ញុំ​ត្រូវ​តែផ្តល់​បន្ថែម​ទៀត​ដល់​បាល់ទាត់​កម្ពុជា។ ខ្ញុំ​គិត​ថា ខ្ញុំ​​នៅ​តែ​មាន​ទំនូល​ខុស​ត្រូវ​ធំជា​មួយ​ពួក​គេ»។

 

កុក បុរិស សម្រេច​បន្ត​កុងត្រា​២​ឆ្នាំ​ទៀត​ជា​មួយ​ភ្នំពេញ​ក្រោន

 

អត្ថបទ៖ ជាន ចាន់រ៉ា​