ភ្នំពេញ​ក្រោន​តែង​តាំង​​​បុរសវ័យ​២៩​ឆ្នាំ​​សញ្ជាតិ​អេស្ប៉ាញ Oriol ជា​គ្រូ​បង្វឹក​ថ្មី​

ភ្នំពេញ​ក្រោន​តែង​តាំង​​​បុរសវ័យ​២៩​ឆ្នាំ​​សញ្ជាតិ​អេស្ប៉ាញ Oriol ជា​គ្រូ​បង្វឹក​ថ្មី​

ក្លឹប​បាល់ទាត់​កំពូល​ភ្នំពេញ​ក្រោន​បាន​សម្រេច​តែង​តាំង​គ្រូ​បង្វឹក​ថ្មី​ហើយ​គឺ​លោក Oriol Mohedano សញ្ជាតិ​អេស្ប៉ាញ បន្ទាប់​ពី​លោក​គ្រូ​បង្វឹក Sam Schweingruber មាន​ស្ថានភាព​​មិន​ទាន់​ល្អ​ប្រសើរ​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍។

 

​លោក Andy មន្ត្រី​ព័ត៌មាន​របស់​ក្លឹប​ភ្នំពេញ​ក្រោន​បាន​ឲ្យ​ដឹង​ថា ក្លឹប​ភ្នំពេញ​ក្រោន​មាន​សេចក្តី​រីករាយ​ក្នុង​ប្រកាស​នៃ​ការ​តែង​តាំង​លោក​ Oriol Mohedano​ អាយុ​២៩​ឆ្នាំ​ ជា​គ្រូ​បង្គោល​ឈុត​ធំ​ក្លឹប​ភ្នំពេញ​ក្រោន សម្រាប់​រយៈ​ពេល​មួយ​ឆ្នាំ។ការ​តែង​តាំង​នេះ កើត​ឡើង បន្ទាប់​​ពី​ស្ថានភាព​របស់​លោក​គ្រូ​បង្គោល​ Sam Schweingruber​ មិន​ទាន់​អាច​ចូល​កាន់​តំណែង​វិញ​នៅ​ឡើយ​ជា​មួយ​នឹង​ពេល​មួយ​វេលា​មួយ​មិន​ច្បាស់​លាស់​ ដូច​នេះ​លោក​ Oriol​ នឹង​ក្លាយ​ជា​គ្រូ​បង្គោល​សម្រាប់​ក្លឹប​ភ្នំពេញក្រោន​ដើម្បី​ត្រៀម​ប្រកួត​លីគ​កំពូល​កម្ពុជា​រដូវ​កាល​ ២០១៦។

 

ភ្នំពេញ​ក្រោន​តែង​តាំង​​​បុរសវ័យ​២៩​ឆ្នាំ​​សញ្ជាតិ​អេស្ប៉ាញ Oriol ជា​គ្រូ​បង្វឹក​ថ្មី​ លោក Oriol Mohedano

 

លោក​ Oriol Mohedano មាន​ដើម​កំណើត​នៅ​​ទី​ក្រុង​ Barcelona ប្រទេស​ អេស្ប៉ាញ ដែល​ជា​គ្រូ​ដែល​កាន់​ UEFA A-License និង​បទពិសោធន៍​ជា​ច្រើន​នៅ​ប្រទេស​របស់​លោក​ប្រទេស​អេស្ប៉ាញ ​ព្រម​ទាំង​ប្រទេស​ស្វីស និង ហ្វាំងឡង់​ផង​ដែរ។

 

លោក​ធ្លាប់​ជា​កីឡាករ​ដែល​មាន​តួនាទី​ជា​ខ្សែ​ការពារ​ឲ្យ​ក្លឹប​យុវជន​ Penye Cornella និង​ចូល​រួម​ជា​មួយ​ក្លឹប​ Atletic Roda de Bara នៅ​ក្នុង Catalan First Division ប្រទេស​អេស្ប៉ាញ​ (លីគ​លំដាប់​ទី​៥)។ ដោយសារ​តែ​មាន​បញ្ហា​របួស​បាក់​ជើង លោក​បាន​បង្ខំ​ឈប់​ពី​អាជីព​ជា​កីឡាករ​ក្នុង​​វ័យ​២៣​ឆ្នាំ ព្រម​ទាំង​មាន​បទ​ពិសោធន៍​ជា​ច្រើន៕

 

អត្ថបទ៖ ជាន ចាន់រ៉ា