ការបែងចែក​ការ​មើលថែ​ទៅ​តាម​ប្រភេទ​នៃ​ទារក​

ការបែងចែក​ការ​មើលថែ​ទៅ​តាម​ប្រភេទ​នៃ​ទារក​

​ទារក​គឺ​ចែកចេញ​ជា​ច្រើន​ប្រភេទ​ណាស់ មានដូចជា ៖ ទារក​ដែល​កើត​គ្រប់​ខែ កើតមុន​ខែ ទារក​ដែល​បៅ​ទឹកដោះ​ម្តាយ និង​មិនបាច់ ហើយ​នៅ​មាន​ជាច្រើន​ប្រភេទ​ទៀត ដូចនេះ​ការមើល​ទាំង​ក៏​ត្រូវតែ​ចែក​ទៅតាម​ប្រភេទ​នៃ​ទារក​ដែរ​។ តើ​គួរតែ​មើលថែ​ដូច​ម្តេចទៅ​?

ទារក​ដែល​កើតមុន​ខែ និង​មាន​ជំងឺ​បេះដូង​
ទារក​ប្រភេទ​នេះ អ្នក​គួរតែ​មើលថែ​ឱ្យបាន​ប្រយ័ត្ន ព្រោះ​សុខភាព​កូន​ឆាប់​នឹង​មាន​បញ្ហា​ណាស់​នៅពេល​ដែល​អ្នក​ថែ​មិនបាន​ល្អ ដោយសារ​តែ​ប្រពន្ធ័​ការពាររាងកាយ​កូន​នៅ​មិនទាន់​មាន​ភាពរឹងមាំ ហើយ​សួត​កូន​ក៏​មាន​កម្លាំង​ខ្សោយ​ដែរ ជាហេតុ​អាចធ្វើឱ្យ​ពិបាក​ដកដង្ហើម​។​

កូន​ដែល​មិន​បៅ​ទឹកដោះ​ម្តាយ​
អ្នក​ក៏​ត្រូវតែ​ប្រយ័ត្ន​ពី​ទារក​ប្រភេទ​នេះដែរ ព្រោះ​នៅពេលដែល​គេ​មិន​បៅ​ទឹកដោះ​ម្តាយ នោះ​សុខភាព​គេ​នឹង​មិន​មាន​ភាពរឹងមាំ​ដូច​ទារក​ដទៃ​ឡើយ ដោយសារតែ​នៅក្នុង​ទឹកដោះ​ម្តាយ​មាន​សារធាតុ​ដែល​អាច​ជួយ​ការពារ​កូន​មិន​ងាយ​មាន​ជំងឺ​ផ្តាសាយ ថែមទាំង​អាច​ការពារ​សួត​កូន​ទៀត​ផង ដូចនេះ​ប្រសិនជា​កូន​មិន​បាន​បៅ នោះ​អ្នក​គួរតែ​មើលថែ​គេ​ឱ្យ​បាន​ប្រយ័ត្ន​។​

ទារក​ប្រុស​
កូនប្រុស​ងាយ​នឹង​មាន​ការ​ស្លាប់​មួយ​រំពេ​ធ​លើ​គ្រែ​ដោយ​មិន​ដឹង​ខ្លួន​ណាស់ ដូចនេះ​អ្នក​គួរតែ​មើល​គេ​ឱ្យ​បានល្អ​នៅពេលដែល​គេ​គេង​លក់ ដោយ​មិន​ត្រូវ​ឱ្យ​គេ​គេង​ផ្កាប់​នោះទេ ព្រោះនេះ​ជា​មូលហេតុ​ដែល​ងាយ​ធ្វើឱ្យ​គេ​ពិបាក​ដកដង្ហើម ជា​ហេតុ​ដែល​អាច​ធ្វើឱ្យ​កូន​អ្នក​មាន​គ្រោះថ្នាក់​ជាខ្លាំង​។​

អាកាសធាតុ​ប្រែប្រួល​
នៅពេល​ដែល​ត្រជាក់ អ្នក​មិន​គួរ​ឱប​កូន​ខ្លាំង​នៅពេល​គេង​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការដកដង្ហើម​របស់​កូន ហើយក៏​មិន​ត្រូវ​ដណ្តប់ភួយ​ឱ្យ​កូន​ច្រើន​ជាន់​ដែរ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កូន​ថប់ដង្ហើម​បាន​។​

ទារក​ដែល​ទើប​នឹង​កើត​
ទារក​ដែល​ទើប​នឹង​កើត អ្នក​មិន​ត្រូវ​ដាក់​ឱ្យ​គេ​គេង​ជាមួយ​បងៗ​របស់​គេ​ទេ ព្រោះ​នៅពេល​ដែល​បងៗ​របស់​គេ​គេង​មិនដឹង​ខ្លួន អាច​ដាក់​ដៃ​ប៉ះ​ត្រូវ​ប្អូន ឬ​ត្រូវ​ច្រមុះ​ប្អូន ដែល​ធ្វើឱ្យ​គេ​មិន​អាច​ដកដង្ហើម​បានឡើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី07  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។