រឿង ២ យ៉ាង ដែល​ឪពុក​ម្តាយ​គួរ​ធ្វើ ដើម្បី​កុំ​ឲ្យ​កូន​ខិលខូច​

រឿង ២ យ៉ាង ដែល​ឪពុក​ម្តាយ​គួរ​ធ្វើ ដើម្បី​កុំ​ឲ្យ​កូន​ខិលខូច​

​ការ​ខិលខូច អាច​នឹង​បំផ្លាញ​អនាគត​កូន​ក្មេង​។ ទោះបីជា​យ៉ាងណា ឪពុក​ម្តាយ​គ្រប់រូប មិនមែន​បានន័យថា មិន​អាច​ជួយ​កូន​ខ្លួនឯង ឲ្យ​ចាក​ឆ្ងាយ​ពី​បញ្ហា​នេះ​នោះ​ទេ​។ រឿង​ទីមួយ​ដើម្បី​កុំ​ឲ្យ​កូន​ខិលខូច​នោះ គឺ​ការកសាង​ជំនាញ​ឆ្លាត​វៃ​របស់គេ​។ មិន​ដូច IQ ដែល​កើត​មក​ពី​កំណើត​នោះទេ ប៉ុន្តែ ភាព​ឆ្លាត​វៃ​ដោយ​អារម្មណ៍ (emotional intelligence ឬ EQ) អាច​បង្កើតឡើង​តាមរយៈ ជីវិត​រស់នៅ​ធម្មតាៗ​ប៉ុណ្ណោះ​។​

​ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ ២ យ៉ាង ដើម្បី​បង្រៀន​កូន​ឲ្យមាន EQ ខ្ពស់ ដើម្បី​ការពារ​កុំឲ្យ​គេ​ខិលខូច ៖

១. ស្គាល់​ខ្លួនឯង​
​ស្គាល់​ខ្លួនឯង គឺជា​ការបង្កើន​ភាព​វៃ​ឆ្លាត ដើម្បី​គោរព ឬ​ស្រឡាញ់​ខ្លួនឯង ឲ្យបាន​ច្រើន​ជាង​មុន​។ ការ​ស្គាល់​ខ្លួនឯង នឹង​ជួយ​ឲ្យ​កុមារ​យល់ដឹង​អំពី មូលហេតុ​ដែល​ធ្វើឲ្យ​គេ​មួរ​ម៉ៅ​។​

​ការលើកទឹកចិត្ត​ឲ្យ​កុមារ ចង់​ដឹង​ចង់​លឺ អំពី​អារម្មណ៍​របស់​ពួកគេ នឹង​ជួយ​ពង្រឹង​ដល់​សមត្ថភាព ដើម្បី​ដឹង​ថា អ្វី​ខុស អ្វី​ត្រូវ​។​ ​អ្វី​ដែល​អ្នក​គួរ​ធ្វើ​គឺ យក​ក្រដាស និង​ប៊ិច​ឲ្យ​កូន​។ ឲ្យគេ​គូរ​រូបភាព ដើម្បី​បញ្ជាក់​ពី​អារម្មណ៍​របស់​គេ នៅពេល​គេ​សប្បាយចិត្ត ខឹង ពេញចិត្ត ឬ​មិន​ពេញចិត្ត​។​ល​។ អ្នក​អាចឲ្យ​គេ​ឆ្លុះ​កញ្ចក់ មើល​រូបរាង និង​ទឹកមុខ​របស់គេ​ក៏បាន​។​

២. ជ្រើសរើស​ដោយ​ខ្លួនឯង​
​វា​បង្ហាត់​កូន​អ្នក​អំពី ការកសាង​ទំនុកចិត្ត ទំនួល​ខុស​ត្រូវ និង​ការគ្រប់គ្រង​ខ្លួនឯង​។ អ្នក​អាច​ជួយ​គេ ដើម្បី​គិតថា​តើ គេ​នឹង​ក្លាយ​ជា​យ៉ាង ឬ​វា​នឹង​ទៅជា​យ៉ាងណា ប្រសិនបើ​អ្នក​គេ ធ្វើបែបនេះ​? ញ៉ាំ​នេះ​? ឬ​ដើរ​ទៅ​នោះ​? ឧទាហរណ៍ តើ​កូន​នឹង​រងារ​ទេ បើ​ងូតទឹក​យូរ​បែបនេះ​?

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។