ជប៉ុន អះអាងថា នឹងតាមដាន សកម្មភាព កូរ៉េខាងជើង មិនឲ្យផុតពី ក្រសែភ្នែក

តូក្យូ៖ លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីហ្សូ អាបេ និង លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានបញ្ជាក់ពី ផែនការ រួមគ្នានៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ ២០១៦ នេះថា ប្រទេសទាំងពីរ នឹងធ្វើការតាមដាន សកម្មភាព របស់កូរ៉េខាងជើង មិនឲ្យផុតពីក្រសែភ្នែកនោះ ឡើយ បន្ទាប់ពីរដ្ឋកុម្មុយនិស្តមួយនេះ ហ៊ានធ្វើតេស្ត សាកល្បងអាវុធ នុយក្លេអ៊ែរ ដែលប្រឆាំង យ៉ាងពេញទំហឹងទៅនឹងច្បាប់អន្តរជាតិរួចមក។

ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយបន្តទៀតថា ការប្តេជ្ញារវាងមេដឹកនាំសម្ព័ន្ធមិត្ត ទាំង ពីរខាងលើនេះ ធ្វើឡើងតាមរយៈកិច្ចសន្ទនាតាមប្រព័ន្ធទូរស័ព្ទ រយៈពេល ២០នាទី។ ក្រៅពី នេះ ប្រទេសទាំងពីរក៏បាន អំពាវនាវឲ្យសហគមន៍អន្តរជាតិ រួមគ្នាចាត់វិធានការក្តៅ ដែល ជាសារមួយព្រមានទៅកូរ៉េខាងជើង កុំឲ្យមានទង្វើ អស្ថិរភាពបែបនេះ កើតឡើងសាជាថ្មីទៀត៕

ជប៉ុន អះអាងថា នឹងតាមដាន សកម្មភាព កូរ៉េខាងជើង មិនឲ្យផុតពី ក្រសែភ្នែក