ទស្សនា វីដេអូទាំងស្រុង ពីការបង្ហាញ ខ្លួនរបស់សមាជិក គ្រួសារ YG នាចុងឆ្នាំ២០១៥

កូរ៉េ៖  YG Entertainment ជាផលិតកម្ម កម្សាន្តធំ និងល្បីល្បាញជាងគេ នៅប្រទេសកូរ៉េខាងត្បូង ដែលមានសុទ្ធសឹង តែតារាចម្រៀងល្បីៗ ជ្រកក្រោមដំបូល តែមួយរួមមាន កំពូលតារាចម្រៀង PSY , ក្រុម BIGBANG , 2NE1 និង ក្រុម iKON ព្រមទាំងតារាចម្រៀងល្បីៗ ជាច្រើនទៀត ដែលអ្នកគាំទ្រភាគច្រើន ហៅថាគ្រួសារ YG  ។

សមាជិកគ្រួសារ YG ដែលជាតារាចម្រៀងល្បីៗ មិនត្រឹមតែទទួលការគាំទ្រ តែនៅប្រទេសកូរ៉េ ឬ អាស៊ីនោះទេ ប៉ុន្តែពួកគេថែមទាំងទទួលបាន ការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្ត ស្ទើរពាសពេញពិភពលោក ហើយមានសមាជិកខ្លះ បានឈានជើងចូលប្រឡូក ក្នុងវិស័យចម្រៀង អាមេរិកទៀតផង ។

អ្វីដែលកាន់តែពិសេស រាល់ការប្រគុំតន្ត្រី ដែលមានវត្តមានសមា ជិកYG គឺអ្នកគាំទ្រតែងតែ ហ៊ោកក្រើកឆាកដោយសារ ការសម្តែងដ៏ពិសេស និងស្ទីលប្លែកៗរបស់តារាទាំងនោះ  ៕  

ខាងក្រោមនេះជាវីដេអូទាំងស្រុង ការសម្តែងរបស់ តារាចម្រៀងល្បីៗប្រចាំYG ក៏ដូចជាប្រចាំកូរ៉េ ខាងត្បូងក្នុងព្រឹត្តិការណ៍ MAMA ២០១៥ ដែលជាព្រឹត្តិការណ៍ ប្រចាំឆ្នាំមុនឈានចូលឆ្នាំថ្មី ។