របៀប​នៃ​ការប្របាច់​ទឹកដោះ​ម្តាយ​

របៀប​នៃ​ការប្របាច់​ទឹកដោះ​ម្តាយ​

​មាន​អ្នក​ម្តាយ​មួយចំនួន​នៅពេល​ដែល​រវល់​គឺ​មិនបាន​ឱ្យ​កូន​បៅ​ទឹកដោះ​ដោយផ្ទាល់​ឡើយ គឺ​គ្រាន់តែ​ច្របាច់​ដាក់​ដប ហើយ​ឱ្យ​កូនបៅ​ប៉ុណ្ណោះ ប៉ុន្តែ​នៅពេល​ដែល​អ្នក​ច្របាច់ អ្នក​ត្រូវ​តែ​ប្រយ័ត្ន​ពី​ចំនុច​មួយចំនួន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​នៅ​មុនពេល​ដែល​អ្នក​ប្រើ​ដៃ​ដើម្បី​ច្របាច់ អ្នក​ត្រូវ​តែ​លាងដៃ​ជាមុនសិន​។​
  2. ​បន្ទាប់​មក​អ្នក​អាច​អង្គុយ ឬ​ឈរ​ក៏​បាន​ដែរ ប៉ុន្តែ​ប្រសិនជា​អ្នក​អង្គុយ អ្នក​ត្រូវ​តែ​អង្គុយ​ឱ្យ​ត្រង់ ហើយ​ពើង​ទៅមុខ រួច​ម៉ាស្សា​សុដន់​ថ្នមៗ រួច​យក​ដប​មក​ដាក់​នៅ​ជាប់​សុដន់​អ្នក​។​
  3. ​អ្នក​អាច​យក​មេដៃ​ដាក់​ពីលើ​សុដន់ ហើយ​ចង្អុលដៃ​ដាក់​ពីក្រោម ហើយ​ដៃ​ដែល​សល់​ទាំងអស់​គឺ​យក​ទៅ​ទ្រ​សុដន់​អ្នក​ទាំងមូល​ដោយ​មាន​លក្ខណៈ​ជា​អក្សរ​C​។​
  4. ​បន្ទាប់​មក​អ្នក​អាច​ចាប់ផ្តើម​ច្របាច់​បាន ប៉ុន្តែ​មិន​ត្រូវ​ច្របាច់​ត្រូវ​ក្បាលដោះ​ឡើយ ព្រោះ​វា​អាច​ធ្វើឱ្យ​អ្នក​មាន​អា​ការៈឈឺ​ចុក​ចាប់បាន​។​
  5. ​នៅពេល​ដែល​អ្នក​ទើប​នឹង​ប្របាច់ វា​ប្រហែលជា​មិនសូវ​មាន​ទឹក​ដោះ​ចេញ​មក​ទេ ដូចនេះ​អ្នក​អាច​ប្រើ​ពេល​ពី​២០​ទៅ​៣០​នាទី ព្រោះ​ក្នុង​រយៈពេល​ខ្លី​វា​គឺ​មិន​អាច​ចេញ​មក​អស់​ឡើយ ប៉ុន្តែ​នៅពេល​ដែល​អ្នក​ច្របាច់​យូរ​ទៅ វា​នឹង​ចាប់ផ្តើម​ចេញ​មក​ច្រើន ហើយ​មិន​បាច់​ប្រើ​រយៈពេល​យូរ​ដូច​នេះឡើយ​។​
  6. ​ហើយ​ប្រសិន​ជា​អ្នក​ទម្លាប់​នឹង​ការ​ច្របាច់​នេះហើយ អ្នក​អាច​ប្រើ​រយៈពេល​ពី​៣​ទៅ​៥​នាទី​ក្នុង​ការ​ច្របាច់​បាន ហើយ​ប្តូរ​មួយ​ចំហៀង​ទៀត ដោយ​ប្តូរ​ដៃ​ដូចគ្នា នោះ​វា​នឹង​ចេញ​លឿន​ជា​មិនខានឡើយ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី07  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។