ជនសង្ស័យ​ប្រុស​ស្រី​១០នាក់​ពាក់​ព័ន្ធ​គ្រឿង​ញៀន​​ត្រូវ​បាន​បញ្ជូន​ទៅ​​​សាលាដំបូង​ខេត្ត​

ខេត្តសៀមរាប​ ៖​ កម្លាំងនគរបាល​ប្រឆាំង​គ្រឿង​ញៀ​នខេត្ត ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​​ស្រាល និង​កម្លាំង​នគរបាល​ក្រុង​សៀមរាប ​​​សហ​ការ​គ្នា​​​ចុះ​​បង្ក្រាប​ករណី​​ការ​ជួញ​ដូរ​គ្រឿង​ញៀន​មួយ​​កន្លែង​ ​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រីចំនួន១០​នាក់ ​ខណៈ​ពួក​គេ​កំពុង​ចែកចាយ​ថ្នាំ​ញៀន​នៅ​តាម​ផ្ទះ​ជួល និង​តាម​ផ្លូវ​សា​ធារណៈ កាល​ពី​ថ្ងៃ​ទី​៦​ ខែមករា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​​ក្នុង​សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ​។

លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​​ខេត្ត​ បាន​ឱ្យ​ដឹង​​ថា ​​ជនសង្ស័យ​​ទាំង​១០​នាក់​ ​​មាន​ ​១/​ឈ្មោះ ផេង សង់​ទី​ន ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ ​​២/ឈ្មោះ ទ្បាំ រ៉ា​ឌី​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ​ ​​៣/​ឈ្មោះ ថា​ត សម្បត្តិ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ ​៤/ឈ្មោះ​ ចាន់​ ឌី​វ៉ា​រី  ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ ​​៥/ឈ្មោះ អេ​ល សា​រុំ ភេទ​​ប្រុស អាយុ​​២៦​ឆ្នាំ ​៦/​ឈ្មោះ​ សុខ ស៊ី​ថូ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ​​៧/​ឈ្មោះ នូ សំ​ណេ​ត ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ ​៨/​ឈ្មោះ​ស្មាន ម៉ាត់​លី ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ ​៩/​ឈ្មោះ អៃ គ​ន្ឋី ភេទ​ស្រី ​អាយុ​១៨​ឆ្នាំ និង​​១០/​ឈ្មោះ លាប នឹង ភេទ​ប្រុស អាយុ​២១ឆ្នាំ ​។

​ជនសង្ស័យប្រុស​ស្រី​​ទាំង​​១០​នាក់ និង​វត្ថុ​តាង ​ត្រូវ​បាន​​នគរ​បាល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​​នៅថ្ងៃ​ទី​៧ ​ខែមករា ​ឆ្នាំ​២០១៦​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​​​ ៕​