យន្តហោះ​ដឹក​អ្នកដំណើរ​កូរ៉េ​មួយ​ហោះ​ជាមួយ​ទ្វារ​របើក

នេះ​ជា​រឿង​គួរ​ឱ្យ​ភ័យ​ខ្លាច​មួយ​ដែល​ផលវិបាក​នៃ​ការ​របើក​ទ្វារ​យន្តហោះ​ពេល​កំពុង​ហោះ​អាច​ប្រកបដោយ​សោកនាដកម្ម ។ យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន JIN AIR បាន​ហោះ​បក​ក្រោយ​បន្ទាប់​ពី​ទ្វារ​មួយ​ក្នុង​ចំណោម​ទ្វារ​ទាំងឡាយ​របស់​វារ​បើក ខណៈ​យន្តហោះ​កំពុង​ហោះហើរ​ក្នុង​កម្ពស់​ជាង​៣.០០០​ម៉ែត្រ ។

អ្នកដំណើរ​ម្នាក់​ជិះ​ក្នុង​យន្តហោះ​ប៊ូ​អីុ​ង​នោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េ​បាន​ប្រើ​ទូរស័ព្ទ​ដៃ​ថត​ទ្វារ​យន្តហោះ​ដែល​របើក ព្រមទាំង​សំឡេង​ខ្យល់​ដែល​ចូល ។ យោង​តាម​កាសែត TELEGRAPH ដែល​រាយការណ៍​ពី​ព័ត៌មាន​នេះ​ថា បណ្តា​អ្នកដំណើរ​មាន​អារម្មណ៍​ដូច​ជា​ខ្វាយខ្វល់​ដោយសារ​តែ​សម្ពាធ​ក្នុង​យន្តហោះ​ធ្លាក់​ចុះ ។ កាសែត​អង់គ្លេស​នេះ​អះអាង​ថា មនុស្ស​ទាំងឡាយ​បាន​ក្អួត ហើយ​ហឹ​ង​ត្រចៀក ។

អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ទទួលស្គាល់​ថា មាន​សំឡេង​ស្តាប់​ឮ​ក្នុង​កាប៊ី​ន​យន្តហោះ​មក​ពី​ទ្វារ​របើក​ដែល​នាំ​ឱ្យ​សម្ពាធ​ក្នុង​យន្តហោះ​ធ្លាក់​ចុះ ។ ការ​ស៊ើបអង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ​ដោយ​អាជ្ញាធរ​កូរ៉េ​ខាងត្បូង ៕