អ្នកគាំទ្រ​ប្រហែល​6​ពាន់​នាក់​ស្វាគមន៍ Zidance ក្នុង​ពេល​កំពុង​ហាត់​សម

លោក Zinedine Zidance គ្រូបង្វឹក​ថ្មី​របស់​ក្លិប​Real Madrid​ក្នុង​ក្របខ័ណ្ឌ​LaLiga អេ​ស្ប៉ា​ញ​បាន​ចូល​បំពេញ​តួនាទី​ដឹកនាំ​ក្លិប​ហ្វឹកហាត់​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​៥ មក​រា កន្លង​ទៅ ដោយ​មាន​អ្នកគាំទ្រ​ប្រហែល​៦​ពាន់​នាក់​ចូលរួម​ទស្សនា​ក្នុង​ទីលាន​ហាត់​សម​ផង​ដែរ​។

គួរ​បញ្ជាក់​ថា លោក​Zinedine Zidance នឹង​ដឹកនាំ​ក្លិប Real Madrid បើកទ្វារ​ស្វាគមន៍​ក្លិបDeportivo​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​៩ មក​រា ខាង​មុខ ក្រោយ​ទទួល​ការ​តែងតាំង​ឱ្យធ្វើ​ជា​គ្រូបង្វឹកថ្មី​របស់​ក្លិប​Real Madrid​បន្ទាប់​ពី​លោក​Rafael Benitez ជា​គ្រូបង្វឹក​ចាស់​ត្រូវ​បណ្ដេញ​ចេញពី​តំណែង ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា តាម​ពិតក្លិប​Real Madrid​ចង់បាន​លោក​Jose Mourinho​ដែល​ទើប​ក្លិប​Chelsea​ក្នុង​ក្របខ័​ណ្ឌ​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស​ណ្ដេ​ញ​ចេញ មក​នាំ​ក្លិប​ទេ ប៉ុ​ន្ទែ​ត្រូវ​បាន​បដិសេធ​ដោយ​មិនដឹង​មូលហេតុ ទើប​ឱកាស​នេះ​បាន​ធ្លាក់​មក​លើ លោក Zinedine Zidance៕