Hazard ចង់​ចេញ​ពី​តោ​ខៀវ ខណៈ PSG កំពុង​តាម​ប្រមាញ់

កីឡាករ​ឆ្នើម Eden Hazard បានធ្វើ​ការ​សម្រេច​ចាក​ចេញពី​ក្លិប តោ​ខៀវ Chelsea ប៉ុន្តែ​រូបគេ​នឹង​មិន​ត្រូវ​ក្លិប​លក់​នៅក្នុង​ខែមករា​នេះ​ទេ (ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​នៅ​សប្តាហ៍​នេះ)។

harzartក្លិប Paris Saint-Germain ជឿជាក់ថា ពួកគេ​ជា​ក្លិប​ឈានមុខ​គេ ដែល​នឹង​ចុះហត្ថលេខា​ទិញយក​កីឡាករ​នេះ នា​រដូវក្តៅ​ឆ្នាំ​នេះ ប៉ុន្តែ​ក៏​ប្រឈម​នឹង​គូរ​ប្រជែង​តាម​ទិញ​ពី​ក្លិប​យក្ស​នៅ​អេស្បាញ Real Madrid និង​ក្លិប​អាល្លឺម៉ង Bayern Munich ផងដែរ។
ក្លិប​អ្នកមាន​បារាំង​នេះ បាន​ឲ្យ​ដឹងថា ពួកគេ​មាន​ទំនុកចិត្ត​ថា ពួកគេ​នឹង​អាច​ទិញ​បាន កីឡាករ​ឆ្នើម​រូបនេះ​ ដែល​ជា​កីឡាករ​នាំ​លេង (playmaker) ខណៈដែល​ពួកគេ​បាន​ដំណឹង​ថា Hazard បាន​ប្រាប់​មិត្តភក្តិ​ជិតស្និទ​ថា រូបគេ​នឹង​ចាក​ចេញពី Chelsea នៅ​ចុងរដូវ​កាល​នេះ។
PSG ត្រូវបាន​គេ​ដឹងថា នឹងដាក់​តម្លៃ​ទិញ​កីឡាករ​នេះ ប្រហែល ៤៥ លាន​ផោន ប៉ុន្តែ Chelsea ពិចារណា​លក់​កីឡាករ​សញ្ជាតិ​ប៊ែ​ល​ហ្សិ​ក​នេះ ក្នុងតម្លៃ​ខ្លួន​គុណ​នឹង​ពីរ។
មន្ត្រី​ក្លិប​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹងថា បញ្ហា​ចាប់ផ្តើម​ពី​ទំនាក់ទំនង​របស់ Hazard ជាមួយនឹង​លោក Jose Mourinho ប្រេះឆា​ចាប់តាំងពី​ដើមរដូវ​កាល ដែល​នោះ​ប្រហែល​ជា​មូល​ហេតុ ដែល Hazard មាន​អារម្មណ៍​ចង់​ចាក​ចេញ។
សូមបញ្ជាក់ថា Chelsea នឹង​ជួប PSG ក្នុង​ក្របខណ្ឌ Champions League វគ្គ ១៦ក្រោម​ចុងក្រោយ នៅ​កីឡដ្ឋាន Parc des Prince នា​ថ្ងៃទី ១៦ កុម្ភៈ​ខែក្រោយ៕