NASA កំពុង​សម្ងំ​ផលិត​យន្តហោះ Hybrid ប្រើ​ឥន្ទនៈ​និង​អគ្គិសនី

NASA កំពុង​សម្ងំ​ផលិត​យន្តហោះ Hybrid ប្រើ​ឥន្ទនៈ​និង​អគ្គិសនី

NASA កំពុង​សម្ងំ​ផលិត​យន្តហោះ Hybrid ប្រើ​ឥន្ទនៈ​និង​អគ្គិសនី

 

NASA កំពុង​គ្រោង​ផលិត​យន្តហោះ​ដឹក​អ្នក​ដំណើរ​ប្រភេទ Hybrid  អាច​ដំណើរ​ការ​បាន​ទាំង​ប្រេង​ឥន្ទនៈ​និង​អគ្គិសនី។ ក្រុម​​​អ្នក​ជំនាញ​មក​ពី​មជ្ឈមណ្ឌល NASA Glenn កំពុង​តែ​ស្រាវជ្រាវ​អំពី​វិធីសាស្ត្រ​ផលិត​ម៉ាស៊ីន​​យន្តហោះ Hybrid ដែល​អាច​នឹង​ដំណើរ​ការ​នៅ​ឆ្នាំ ២០២៥។

 

អ្នក​ជំនាញ​ទាំង​អស់​នេះ​​ត្រូវ​​ធ្វើ​ការ​ទៅ​លើ​ការ​បង្កើត​សមាសធាតុ​​សម្រាប់​ប្រព័ន្ធ​ម៉ាស៊ីន Hybrid  ឱ្យ​កាន់​​ទំនើប​​ដើម្បី​បំពាក់​ដល់​យន្តហោះ​​ក្នុង​គោល​បំណង​កាត់​បន្ថយ​ការ​ប្រើ​ឥន្ទនៈ​​។

 

អ្នក​ស្រាវជ្រាវ​ផ្នែក​ផលិត​ម៉ាស៊ីន​​យន្តហោះ​របស់ NASA បាន​ឱ្យ​ដឹង​ថា ការ​បំពាក់​ម៉ាស៊ីន Hybrid នេះ​នឹង​ជួយ​សន្សំ​សំចៃ​​​​ឥន្ទនៈ​ដល់​ទៅ ៣០ភាគរយ។

 

បើ​តាម​​អង្គការ​ NASA រាល់​យន្តហោះ​ដឹក​អ្នក​ដំណើរ​គ្រប់​ប្រភេទ​នៅ​អាមេរិក​សព្វ​ថ្ងៃ​ប្រើ​ប្រេង​ឥន្ធនៈ​ជាង ៣៤ពាន់​លាន​លីត្រ កាល​ពី​ឆ្នាំ​មុន។ ដូច្នេះ​ការ​ងាក​មក​ផលិត​យន្តហោះ​បំពាក់​ដោយ​ម៉ាស៊ីន Hybrid ទំនើប​នេះ NASA ជឿ​ថា​​នឹង​ជួយ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្រេង​មួយ​​​​ចំណែក​ធំ​នៅ​ឆ្នាំ ២០២៥៕

 

 

អាន៖ សហភាព​អឺរ៉ុប​​គ្រោង​​នឹង​សាង​សង់​ទីក្រុង​លើ​​ព្រះចន្ទ​នៅ​ឆ្នាំ​២០៣០​

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ siliconrepublic, popsci